យ៉ាងម៉េចចេះ! Liverpool កំពុងមានការខកខាន​ក្នុងការចំណាយ​ទៅលើ Coutinho ពីក្រុម Barcelona

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool នឹងមិនទទួលបានប្រាក់បន្ថែមពី Barcelona នោះទេប្រសិនបើខ្សែប្រយុទ្ធ Philippe Coutinho លេង 100ប្រកួតសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona។

កីឡាករសញ្ចាតិប្រេស៊ីលបានមកដល់កីឡដ្ឋាន Camp Nou ក្នុងតម្លៃខ្លួន 142 លានផោននៅក្នុងខែមករាឆ្នាំ២០១៨មកម្លេះ។ ទោះជាយ៉ាងណាក៏ដោយ Coutinho បច្ចុប្បន្ននេះបានបង្ហាញខ្លួនចំនួន 99 ប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់រូចមកហើយ ខណះដែលរូបគេអាចរំពឹងថានឹងបង្ហាញខ្លួនជាលើកទី 100 របស់ខ្លួនផងដែរជាមួយនឹងក្រុម Rayo Vallecano ក្នុងកាតប្រកួត La Liga នៅថ្ងៃពុធនេះ។

ដើមឡើយ Liverpool ត្រូវបានគេគិតថានឹងស្ថិតក្នុងជួរតម្លៃ 17 លានផោន ប្រសិនបើ Coutinho ឈានដល់ការប្រកួតមួយសតវត្សសម្រាប់ក្រុម Blaugrana ប៉ុន្តែ The Mirror ឥឡូវនេះអះអាងថា ឃ្លាបែបនេះមិនដែលមានតាំងពីដំបូងឡើយ។

របាយការណ៍ The Mirror បានអោយដឹងថា Barca នៅតែជំពាក់លុយ Liverpool គឺ £4.4ផោន រួមទាំងបញ្ចូលក្នុងការផ្ទេរ  ខណៈដែលក្រុម Barcelona បានលក់តម្លៃនៃកិច្ចព្រមព្រៀងនោះទៅឱ្យក្រុមហ៊ុនទីបីទៅវិញ។

គួរបញ្ចាក់ថាការបង្ហាញខ្លួនចំនួន 99 លើករបស់កីឡាករវ័យ ២៩ឆ្នាំនេះសម្រាប់ក្រុម Barcelona ស៊ុតបញ្ចូលទីបាន 24 គ្រាប់ និងបញ្ចូលអោយមិត្តរួមក្រុម 14 ដងនៅក្នុងការប្រកួតទាំងអស់។

ដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply