ប្រធានក្លឹប Man UTD បានផ្តល់អាកាសបីប្រកួតដើម្បីសង្គ្រោះការងាររបស់លោក Solskjaer

Pinterest LinkedIn Tumblr +

អ្នកចាត់ការក្រុមបិសាចក្រហម Man United លោក Ole Gunnar Solskjaer យោងតាមរបាយការណ៍មួយបានឱ្យដឹងថា រូបលោកនៅសល់តែបីប្រកួតទៀតតែប៉ុណ្ណោះដើម្បីសង្គ្រោះឪកាសជាគ្រូបង្វឹកនៅ Old Trafford។

គួររំលឹកមកវិញថាបុរសសញ្ជាតិន័រវេសរូបនេះត្រូវបានគេគិតថាមានហានិភ័យខ្ពស់ក្នុងការបណ្តេញចេញ បន្ទាប់ពីរងការអាម៉ាស់ជាខ្លាំងទល់លើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៥-០ កាលពីសប្តាហ៏មុន។

ទោះបីជាយ៉ាងណាក៏ដោយលោក Solskjaer មានសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីដឹកនាំក្រុមរបស់គាត់ត្រឹមតែបាន១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត Premier League 4 ចុងក្រោយមកនេះ ហើយសប្តាហ៍ខាងមុខនេះអាចអាចសន្មត់ថាអនាគតរបស់គាត់ជាអ្នកចាត់ការនៅ Manchester United ទៅជាយ៉ាងណា? ។

យោងតាមកាសែត The Mirror អតីតកីឡាកររបស់ Man UTD ត្រូវបានគេរំពឹងយ៉ាងខ្លីថានឹងត្រូវបណ្តេញចេញ ប្រសិនបើ Man United ចាញ់ការប្រកួតបីលើកបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Tottenham Hotspur, Atalanta BC និង Manchester City។ របាយការណ៍នេះបន្ថែមទៀតថា Ed Woodward និង Richard Arnold នៅតែរក្សាជំនឿលើការដឹកបនាំរបស់ Solskjaer ។

គួរបញ្ចាក់ថាលោក Antonio Conte, Zinedine Zidane និង Erik ten Hag សុទ្ធ​តែ​ត្រូវ​បាន​គេ​គិត​ថា​ជា​បេក្ខភាព​មក​កាន់​តំណែង​នៅ Man United ប្រសិន​បើបុរសវ័យ ៤៨ឆ្នាំនេះចាកចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply