ល្អម្លេះទេ! Kepa ជាតួអង្គសំខាន់ក្នុងការសង្គ្រោះបាល់ប៉េណាទីដែលអោយ Chelsea ឡើងទៅវគ្ក៨ក្រុម

Pinterest LinkedIn Tumblr +

ក្រុមម្ខាស់ជើងឯក Champions League បានបើកកីឡាដ្ឋាន Stamford Bridge ទទួលស្វាគមន៏ក្រុមភ្ញៀវ Southampton ដោយលទ្ធផល ១-១ ក្រុមម្ខាស់ផ្ទះបានជ័យជម្នះពីការស៊ុតបាល់ប៉េណាទី ៤-៣ នៃការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែគួរអោយសោកស្តាយក្រុម Southampton បានត្រឹមតែចាញ់តែប៉ុណ្នោះ។ ក្រុមតោខៀវ Chelsea បានបើកការនាំមុខមុនពីកីឡករ Kai Havertz ពោលគឺនៅនាទីទី ៤៤ មិនបានប៉ុន្មានផង Southampton ក៏តាមស្មើវិញលឿនៗនៅនាទីទី ៤៧។ សម្រាប់គ្រាប់បាល់់ប៉េណាទីទាំង ៥គ្រាប់គី កីឡាករសញ្ចាតិអេស្ប៉ាញ់ kepa ចាប់បាន់១គ្រាប់និង១គ្រាប់ទៀតពីការស៊ុតខុសពី William Smallbone របស់ក្រុម Southampton។

គួរបញ្ចាក់ថាក្រុម Chelsea បានឡើងទៅវគ្ក៨ក្រុមក្រោយពីការសង្គ្រោះបាល់ប៉េណាទីរបស់ Kepa។ សប្តាហ៏ថ្ងៃសៅរ៏នេះ Chelsea និងត្រូវជួបក្រុមអ្នកមានសារីកាព្រៃ Newcastle នៅឯកីឡាដ្ឋាន St James’ Park។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply