ក្រុមកាំភ្លើងធំ Arsenal នៅតែស្វែងរកជ័យជម្នះដដែលក្រោយរងការបរាជ័យបើករដូវថ្មីនេះមក នៅពេលនេះបានយកឈ្នះទៅលើ Leeds United ដោយលទ្ធផល ២-០ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Carabao Cup។
ជាការពិតណាស់ក្រុម Arsenal កាលពីបើករដូវកាលថ្មីនេះមកមិនសូវជាបង្ហាញទម្រង់ល្អឥតខ្ចោះប៉ុន្មាននោះទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Arteta តែអលូវនេះបានទទួលជ័យជម្នះរបស់ខ្លួនជាបន្តបន្តាប់។ ក្រុមម្ខាស់ផ្ទះ Arsenal បានរកគ្រាប់បាល់ពីសំណាក់កីឡាករ Calum Chambers ពីការតែតបាល់បញ្ចូលទីនៅនាទីទី ៥៥ និង Nketiah អតីតកីឡាករខ្ចីជើងរបស់ Leeds បានស៊ុត១គ្រាប់បន្ថែមទៀត។
មុនចប់ការប្រកួតលោក Arteta បាននិយាយថា “យើងមានការអាម៉ាស់មុនពេលបើករដូវកាល តែអលូវយើងព្យាយាមដោះស្រាយនៅទម្រង់លេងរបស់ក្រុមយើងសារជាថ្មី ” ។
បច្ចប្បន្នប៉ុន្មានប្រកួតក្រោយនេះក្រុមកាំភ្លើងធំ Arsenal មិនទាន់ស្គាល់ពាក្យចាញ់នោះឡើយ ដោយឆ្លងកាត់ ៨ប្រកួត (ឈ្នះ ៦ និងស្មើ២)។
ដកស្រង់ចេញពី: BBCNews