ទីបំផុត! Manchester United ត្រៀមលក់តារាឆ្នើមម្នាក់ចេញដោយគ្មានតម្លៃនែការផ្ទេរ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានបើកផ្លូវអោយខ្សែបម្រើ Paul Pogba ចាកចេញហើយ ក្រោយមិនព្រមចុះកុងត្រាថ្មីជាមួយក្លឹប ដោយខ្សែបម្រើរូបនេះនឹងចាកចេញពី Old Trafford ដោយពំុមានតម្លៃខ្លួននៅឆ្នាំក្រោយ។

គួរបញ្ចាក់ថាកិច្ចព្រមព្រៀងដែលមានស្រាប់របស់កីឡាករអន្តរជាតិបារាំងរូបនេះ ជាមួយ Man UTD នឹងត្រូវផុតកំណត់នៅក្នុងខែមិថុនាខែក្រោយនេះហើយ ក្លឹបបានពិភាក្សាជាមួយកីឡាករវ័យ 28ឆ្នាំនេះជាច្រើនលើកជាច្រើនសារតែមិនអ្វីប្រែប្រូលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Pogba លោក Mino Raiola ថ្មីៗនេះបានបង្ហើបថាក្លឹប Real Madrid, Juventus និង Paris Saint-Germain សុទ្ធតែកំពុងតាមដានស្ថានភាពរបស់ Pogoba​ ផងដែរ។

យោងតាមសារពណ៏មាន ​ESPN បានអោយដឹងថាម្ចាស់ជើងឯកអង់គ្លេស 20 សម័យនេះបាននិយាយថា ” Pogoba នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេ។ តាមអ្នកគ្រប់គ្រងក្លឹប Man United អាចព្យាយាមលក់ Pogba ក្នុងខែមករា ប៉ុន្តែរបាយការណ៍បានអះអាងថា លោក Solskjaer ត្រៀមនឹងបាត់បង់ខ្សែបម្រើរូបនេះផងដែល។

គួររំលឹកមកវិញថា អតីតកីឡករបស់ Juventus នឹងអវត្តមានសម្រាប់ការប្រកួត Premier League បីប្រកួតជាមួយនឹងក្រុម Tottenham Hotspur, Manchester City និង Watford បន្ទាប់ពីត្រូវបានបណ្តេញចេញក្រោយការចាញ់ Liverpool ៥-០ កាលពីចុងសប្តាហ៍មុន។

ដកស្រង់ចេញពី: Sportmole

Share.

About Author

Leave A Reply