លឿនពេកហើយ! ក្លឹប Barcelona បណ្តេញលោក Koeman ចេញពីតំណែងជាគ្រូបង្វឹក

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Ronald Koeman ត្រូវបានក្លឹប Barcelona បណ្តេញចេញពីតំណែង បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Rayo Vallecano ដោយលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃពុធយប់មិញនេះ។

ជាការពិតណាស់បុរសវ័យ 58 ឆ្នាំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបយក្សកាតាឡានកាលពីខែសីហាឆ្នាំមុន និងបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ Copa del Rey២០២០-២០២១ ផងដែរ ប៉ុន្តែរដូវកាលនេះក្រុមយក្សកាតាឡាន់មានការខកចិត្តជាខ្លាំងក្រោយនៅការប្រកួតក្របខណ្ឌ La Liga ដោយស្ថិតនៅលេខរៀងមិនល្អសោះ និង ជាមួយនឹងគ្នានេះដែរកីឡាករសញ្ជាតិហូឡង់នេះមានការជួបការលំបាកដោយដឹកនាំក្រុមអ្នកមានបុណ្យ Barcelona ទទួលបានត្រឹមតែបីពិន្ទុប៉ុណ្ណោះពីការប្រកួតវគ្គចែកពូល Champions League ចំនួនបីលើករបស់ពួកគេ។

ប្រធានក្លឹប Barca លោក Joan Laporta បាននិយាយថា “លោក Ronald Koeman អស់តួនាទីជាអ្នកដឹកនាំក្លឹបរបស់យើងទៀតហើយនេះជាការសម្រេចចិត្តបន្ទាប់ពីការបរាជ័យជាមួយ Rayo Vallecano។

គួរបញ្ចាក់ថាលោក Koeman នឹងត្រូវចាកចេញពីកីឡដ្ឋាន Camp Nou ក្រោយបានដឹកនាំការប្រកួតទាំងអស់របស់ Barcelona ចំនួន 67លើកដោយបានកំណត់ត្រាចំនួនឈ្នះ 39ដង ស្មើ12 ដង និងចាញ់ 16ដង។ Barcelona កំពុងពិចារណាលើការតែងតាំងអតីតខ្សែបម្រើរបស់ពួកគេ Xavi ជាអ្នកជំនួស Koeman ដែលចាកចេញនោះនឹងត្រលប់មកវិញក្នុងការប្រកួតទល់នឹង Alaves នៅយប់ថ្ងៃសៅរ៍សប្តាហ៏នេះ។

ដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply