អីយ៉ាស់! Takumi Minamino ស៊ុត១គ្រាប់អោយក្រុម Liverpool កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះជាបន្តបន្ទាប់របស់ខ្លួនក្រោយយកឈ្នះក្រុម Preston North End ដោយលទ្ធផល ២-០ នៃការប្រកួតពាន់រង្វាន់ Carabao Cup ជំុទី​៨។

ជាការពិតណាស់ក្រុម Liverpool នៅតែបង្ហាញប្រព័ន្ធលេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់លោក Jurgen Klop។  គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Liverpool ពោលគឺរកបានពីកីឡាករសញ្ចាតិជប៉ុន Takumi Minamino នៅនាទីទី ៦២ និងខ្សែបម្រើ Divock Origi បានស៊ុត១គ្រាប់បន្ថែមទៀតនៅនាទីទី ៨៤ ។

ក្រោយពេលចប់ការប្រកួតលោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បាននិយាយថា “យើងលេងមិនទាន់បានល្អនោះទេ ទោះជាយ៉ាងណាយើងបានចាប់ផ្តើមល្អណាស់។ រូបលោកបានប្រាបកូនក្រុមបន្ថែមទៀតថា ក្នុងនាមយើងលេងជាក្រុម យើងត្រូវតែលេងបានអោយប្រសើរជាងមុន”។

គួរបញ្ចាក់ថាក្រោយឈ្នះការប្រកួតយប់មិញហើយក្រុម Liverpool និងត្រូវបើកកីឡាដ្ឋាន Anfield ដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Brighton នាថ្ងៃសៅរ៏ក្នុងសបា្តហ៏នេះ។

ដកស្រង់ចេញពី: BBCNews 

Share.

About Author

Leave A Reply