ជាអ្នកណា? Tuchel បានដាក់សំណើរទៅ Chelsea ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធថ្មីម្នាក់នៅខែមករា

Pinterest LinkedIn Tumblr +

អ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានស្នើសុំទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីរៀបចំគោលដៅទៅលើប្រព័ន្ធប្រយុទ្ធថ្មី អំឡុងពេលទីផ្សារដោះដូរកីឡាករនៅក្នុងខែមករាខាងមុខនេះ។

ក្រុមម្ខាស់ជើងឯក Champions League កាលពីថ្មីៗនេះបានចំណាយប្រហែលជា 97.5 លានផោនដើម្បីចុះហត្ថលេខាលើ Romelu Lukaku ហើយកីឡាករសញ្ចាតិបែលហ្ស៊ិករូបនេះបានរងរបួស បញ្ហា កជើងអំឡុងពេលជំនួបជាមួយក្រុម Malmo កាល ពី ថ្ងៃ ពុធសប្តាហ៏មុន ខណនៅពេលនេះ Lukaku កំពុង ស្ថិត នៅ ក្រៅទីលាន។

លោក McGarry បាននិយាយក្នុងសារពណ៏មានThe Transfer Window Podcast ថា ” តាមអ្វីដែលខ្ញុំបានប្រាប់លោក Tuchel វាមិនទាន់មានអ្វិដែលជាក់លាក់ណាមួយដែលត្រូវបានកត់សម្គាល់នោះទេ។ នៅពេលនេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែល Romelu Lukaku នឹងខកខានយ៉ាងហោចណាស់ពីរប្រកួតឫអាចនឹងរហូតដល់មួយខែ ចំណែកឯTimo Werner នឹងអាចអវត្តមានផងដែរ”។ Chelsea កំពុងសម្លឹងទៅលើខ្សែ ប្រយុទ្ធ Erling Braut Haaland របស់ Borussia Dortmund នៅ ឆ្នាំ ក្រោយនេះ។

បច្ចុប្បន្ននេះអតីតគ្រូបង្វឹកក្លឹបអ្នកមាន PSG បានដឹកនាំជ័យជម្នះពានធំៗអោយក្រុម Chelsea ជាច្រើនដូចជា UEFA Champions League ២០១៩-២០២០ និង UEFA Super Cup។

អត្ថបទដកស្រង់ចេញពី: Sportmole 

Share.

About Author

Leave A Reply