ក្រុមហង្សក្រហម Liverpool បានកំពុងរៀបចំបន្តកិច្ចសន្យាថ្មីទៅលើខ្សែប្រយុទ្ធ Mohamed Salah នឹងក្លាយជាកីឡាកររកដែលមានប្រាក់ពលកម្មច្រើនជាងគេរបស់ Liverpool កិច្ចសន្យារបស់គាត់នឹងផុតរហូតដល់ខែមិថុនា ឆ្នាំ ២០២៣។
ជាការពិតណាស់កីឡាករសញ្ចាតិអេហ្ស៊ីបរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អគួរអោយកត់សម្គាល់ កាលពីសប្តាហ៏មុន Salah បានស៊ុត Hat-Trick ទៅលើក្រុម Man United ផងដែរ ដូច្នេះហើយ Liverpool ចង់បន្តកុងត្រាអោយ Mohamed Salah ឱ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបាន។ ខណៈដែលហង្សក្រហមចង់ឱ្យកីឡាករវ័យ ២៩ឆ្នាំនេះក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្រុម។
យោងតាមរបាយការណ៍មួយក្នុងប្រទេសអង់គ្លេស Salah និងទទួលបានប្រាក់ពលកម្មជាច្រើនព្រមទាំងប្រាក់បៀវត្សរ៍របស់គាត់។ ការបន្តកុងត្រារបស់ Salah គឺជាអាទិភាពរបស់ Liverpool នៅពេលនេះ បន្ទាប់ពីមិត្តរួមក្រុមរបស់គេ Van Dijk, Alexander-Arnold, Robertson និង Fabinho បន្តកុងត្រាផងដែរ។
បច្ចប្បន្ននេះអតីតកីឡាករបស់ Roma បានស៊ុតបញ្ចូលទីចំនួន ១៤០គ្រាប់ក្នុងការបង្ហាញខ្លួន ២១៥ប្រកួតសម្រាប់ក្រុម Liverpool។
ដកស្រង់ចេញពី: BESoccer