អីយ៉ាស់! Ronaldo និងដៃគូរ​ Georgina Rodriguez បានទទួលបុត្រភ្លោះពីរនាក់ទៀតហើយ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Manchester United បានប្រកាសក្នុងបណ្តាញសង្គម Instagram ថា គាត់និងដៃគូរបស់គាត់គឺលោកស្រី Georgina Rodriguez កំពុងរំពឹងថានឹងមានកូនភ្លោះបន្ថែមទៀតផងដែរ។

ជាការពិតណាស់តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United បានបង្ហោះសាររូបភាពនៅលើ Instagram របស់គាត់ជាមួយសង្សារលោកស្រី Rodriguez ហើយបានសរសេរថា “រីករាយដែលយើងកំពុងរង់ចាំកូនភ្លោះ បេះដូងរបស់យើងពោរពេញដោយក្តីស្រឡាញ់ យើងកំពុងរង់ចាំជួបអ្នកក្នុងពេលឆាប់ៗនេះ។

គួរបញ្ចាក់ថាសព្វថ្ងៃនេះម្ចាស់ជ័យលាភី Ballon d’Or ប្រាំសម័យកាលក្លាយ​ជា​ឪពុក​កូន​៦​នាក់ដោយមានកូនប្រុសម្នាក់ឈ្មោះ Cristiano Jnr អាយុ 11 ឆ្នាំ, Rodriguez បានចែកកូនស្រីម្នាក់ឈ្មោះ Alana ដែលមានអាយុ 3 ឆ្នាំ និងកូនភ្លោះ Eva និង Mateo ព្រមទាំងអលូវនេះមានបុត្របន្ថែមទៀតផង។

ជាមួយនឹងគ្នានេះដែរ Ronaldo បានប្រាប់សារពណ៏មាន ITV កាលពីឆ្នាំ 2019 ថា “នាងបានជួយខ្ញុំច្រើនណាស់។ ពិតណាស់ ខ្ញុំស្រលាញ់នាង”។ កីឡាករសញ្ចាតិព័រទុយហ្គាល់ បាននិយាយបន្តទៀតថា “យើងនឹងរៀបការនៅថ្ងៃណាមួយ ប្រាកដណាស់”។

ដកស្រង់ចេញពី: Themirror

Share.

About Author

Leave A Reply