Cristiano Ronaldo ជំរុញអោយមិត្តរួមក្រុមគាំទ្រ Solskjaer អោយដឹកនាំក្លឹបជាបន្តទៀត

Pinterest LinkedIn Tumblr +

យោងតាមរបាយការណ៍មួយបានអោយដឹងថា Cristiano Ronaldo បានជម្រុញអោយមិត្តរួមខ្លួនក្រុម Manchester United ជួយលើកទឹកចិត្តគាំទ្រដល់លោក Ole Gunnar Solskjaer ដើម្បីដឹកនាំក្រុមបន្តទៅទៀត។

អ្នកចាត់ការបិសាចក្រហមបានទទួលរងសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីក្រុម Man UTD រងបរាជ័យ 5-0 កាលពីចុងសប្តាហ៍មុនលើក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណះដែលឪកាសដឹកនាំក្លឹបរបស់បុរសញ្ចាតិន័រវេសកំពុងស្ថិតក្នុងស្ថានភាពត្តៅកគុតក្នុងការបាត់បង់តំណែងផងដែរ ដោយមានរបាយការណ៍មូយបង្ហាញថាគាត់នៅសល់បីប្រកួតទៀតតែប៉ុណ្នោះដើម្បីសង្គ្រោះការងាជាចាត់ការ។

យ៉ាងណាមិញយោងតាមសារព័ត៌មាន Manchester Evening News បានប្រាប់អោយដឹងថា​ “នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់តារាឆ្នើម Ronaldo បានបញ្ចុះប្រមូលផ្តុំមិត្តរួមក្រុមរបស់គាត់អោយជួយគាំទ្រ ដល់គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះអោយ បន្តតំណែងដឹកនាំក្លឹបជាបន្តទៀត។ លើសពីនេះរបាយការណ៍បន្ថែមថា កីឡាករមួយចំនួនបានបាត់បង់ជំនឿជាក់លើ Solskjaer ដោយសារតែការសម្រេចចិត្តមួយចំនួនរបស់គាត់ដែលដាក់អោយ Jesse Lingard និង Donny van de Beek នៅកៅអីបម្រុង។

អត្ថបទដកស្រង់៖ Sportmole

Share.

About Author

Leave A Reply