ក្រុមអ្នកមានសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថា ពួកគេកំពុងចាប់យកខ្សែបម្រើស្លាបរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Eden Hazard នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ជាការពិតណាស់បន្ទាប់ពីការមកដល់នៃការកាន់កាប់ក្លឹបម្ចាស់ថ្មីរបស់កូននាយករដ្ផមន្រ្តីរបស់សាធារណៈអារ៉ាប៊ីសាអូឌីតនៅដើមខែតុលាមកនេះ ក្លឹប Newcastle កំពុងសម្លឹងមើលឃើញកីឡករដែលតែងតែមានបញ្ហារបួសច្រើន Hazard និងអាចនាំរូបគេមកកាន់ទីកដីអង់គ្លេសវិញ។
យោងតាមសារពណ៏មាន ESPN ឥឡូវនេះបានអោយដឹងថា ” ក្លឹបបានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករសញ្ចាតិបែលហ្សិក នឹងត្រូវដាក់សំណើរម្តងទៀតទៅកាន់ Real Madrid នៅមុនទីផ្សារដោះដូរកីឡាករនាពេលខាងមុខ” ។ ជាមួយនឹងគ្នានេះដែរលោក Carlo Ancelotti និងប្រធានក្លឹបលោក Florentino Perez ឥឡូវនេះត្រូវបានគេនិយាយថានឹងមានការលក់កីឡាករវ័យ ៣០ឆ្នាំរូបនេះចេញពីទីកដី Madrid។
គួរបញ្ចាក់ថាចាប់តាំងពីបានមកដល់រដ្ឋធានីអេស្ប៉ាញមក Hazard បានបង្ហាញខ្លួនឱ្យក្លឹបបានត្រឹមតែ 52 ប្រកួតប៉ុណ្ណោះ ដោយរកបាន 5 គ្រាប់ និងបញ្ចូលអោយមិត្តរួមក្រុម ៩ដង។
ដកស្រង់ចេញពី: Sportmole