លោក Brendan Rodgers បានច្រានចោលការផ្សារភ្ជាប់ទំនាក់ទំនងជាមួយ Man United

Pinterest LinkedIn Tumblr +

អ្នកចាត់ការក្លឹបកញ្ង្ច្រោងខៀវ Leicester City លោក Brendan Rodgers បានលុបចោលពាក្យចចាមអារ៉ាមថារូបលោកត្រូវមកដីកនាំនៅក្រុមបិសាចក្រហម Manchester United។

ជាការពិតណាស់នៅពេលនេះកៅអីរបស់លោក Ole Gunnar Solskjaer កំពុងក្តៅកគុកក្នុងការចាកចេញពី Old Trafford ដោយរូបលោកមានឪកាសតែ ៣ប្រកួតតែប៉ុណ្នោះសម្រាប់អនាគតរបស់គាត់នៅ Man UTD បន្ទាប់ពីបានចាញ់ទៅលើក្រុម Liverpool 5-0 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

គ្រូបង្វឹក Leicester លោក Rodgers គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលត្រូវបានគេរាយការណ៍ថាមកដឹកនាំអោយក្រុម Manchester United វិញ។

ជាមួយគ្នានេះដែរអ្នកចាត់ការជនជាតិអៀរឡង់ខាងជើងបាននិយាយថា “ខ្ញុំមិនគិតពីវាទេ នៅ Leicester វាមានភាពងាយស្រូលក្នុងការដឹកនាំជាង Man United។ ខ្ញុំគឺតែងតែនៅទីនេះជាមួយ Leicester និង​អភិវឌ្ឍ​ក្លឹប​បាល់ទាត់​ទៅ​កម្រិត​បន្ទាប់​ទៀត ដែល​វាជាំកន្លែង​ដែល​កំពុង​ប្រកួត​ប្រជែង​បាល់​ទាត់​នៅ​អឺរ៉ុប និង​ប្រជែង​យក​កិត្តិយសផងដែរ” នេះ​បើ​យោងតាមសារពណ៏មាន​ The Mirror។

គួររំលឹកមកវិញថាក្រុម Leicester របស់ Rodgers បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 9 ក្នុងតារាង Premier League បន្ទាប់ពីមិនទាន់ស្គាល់ពាក្យថាចាញ់ ៥ប្រកួតជាប់ៗគ្នា ហើយពួកគេបានកត់ត្រាជ័យជម្នះ 4-2 លើក្រុម Manchester United កាលពីដើមខែតុលាផងដែរ។

ដកស្រង់ចេញពី: Sportmole 

 

 

Share.

About Author

Leave A Reply