ល្អយ៉ាងនេះ! Di maria ស៊ុត១គ្រាប់ចុងម៉ោងជួយអោយ PSG ទទួលជ័យជម្នះកាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមអ្នកមាន Paris Saint-Germain F.C. បានបើកកីឡាដ្ឋាន Parc Des Princes ដើម្បីទទួលស្វាគមន៏ក្រុមម្ចាស់ជើងឯកបារាំង Lille ដោយយកឈ្នះក្នុងលទ្ធផល ២-១ នៃការប្រកួត Ligue 1 សប្តាហ៏ទី ១២។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមភ្ញៀវបានត្រឹមតែចាញ់តែប៉ុណ្នោះ។ ក្រុម Lille បានបើកការនាំមុចមុនតែម្តងពីសំណាក់កីឡាករ Jonathan David ពោលគីនៅនាទីទី ៣១ ចំណែកឯក្រុមម្ចាស់ផ្ទះមាន១គ្រាប់វិញពីប្រធានក្រុម Marquinhos នៅនាទីទី ៧៤ និង Neymar បានបង្កើតឪកាសអោយ Angel Di Maria ដើម្បីរកគ្រាប់ជ័យជម្នះបន្ថែមទៀតនៅនាទីទី ៨៨។ ជាមួយនិងគ្នានេះដែរម្ចាស់ជើងឯក Ballon d’Or ប្រាំសម័យកាលក៏ត្រូវបានប្តូវចេញភ្លាមៗនៅនាទីទី ៤៦ ដោយសារមានបញ្ហារបួស​ចំនួសវិញ Mauro Icardi។

គួរបញ្ចាក់ថាវាជាលើកទីបីហើយក្នុងការប្រកួតលីកក្នុងផ្ទះចំនួន 4 ដែល Paris បានតាមពីក្រោយដើម្បីរកគ្រាប់បាល់ឈ្នះនៅចុងម៉ោង។ ក្រុម PSG ឡើងទៅឈរនៅកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ៣១ពិន្ទុក្នុងដៃ ហើយត្រូវមានភារកិច្ចយ៉ាងសំខាន់នឹងត្រូវជួបក្រុម RB Leipzig ក្នុងការប្រកួត Champions League។

ដកស្រង់ចេញពី: BESoccer 

Share.

About Author

Leave A Reply