ជាអ្នកណា? ​Real Madrid ត្រៀមពិភាក្សាកិច្ចព្រមព្រៀងថ្មីទៅលើកីឡាករវ័យក្មេងម្នាក់របស់ខ្លួន

Pinterest LinkedIn Tumblr +

ក្រុមអធិរាជសរ Real Madrid កំពុងរៀបចំនឹងពិភាក្សាលើកិច្ចសន្យាថ្មីជាមួយខ្សែបម្រើ Vinicius Junior នៅខែក្រោយនេះហើ់យ។

កីឡាករវ័យ 21 ឆ្នាំរូបនេះមានទម្រង់លេងដ៏ល្អឥតខ្ចោះគួរឱ្យចាប់អារម្មណ៍សម្រាប់កូនក្រុមលោក Carlo Ancelotti។ គួរបញ្ចាក់ថាកាលពីយប់មិញនេះ Junior បើដើរតួជាតួអង្គសំខាន់ផងដែរក្នុងការស៊ុតចំនួន២គ្រាប់សម្រាប់ក្រុម Real Madrid។ បច្ចុប្បន្នកីឡាករសញ្ចាតិប្រេស៊ីលនៅសល់តែរយៈពេល 4 ឆ្នាំទៀតតែប៉ុណ្នោះដើម្បីបន្តកុងត្រារបស់គាត់នៅ Bernabeu។

របាយការណ៍ថ្មីៗនេះបានអះអាងថាយុវជនឈុត B របស់ Real Madrid គឺជាកីឡាករមួយក្នុងចំណោមកីឡាករដែលមានប្រាក់ខែទាបបំផុតទាំងប្រាំនៅក្លឹប ទោះបីជាគាត់មានសារៈសំខាន់ចំពោះក្រុមក៏ដោយ។ យោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានឱ្យដឹងថា Real Madrid កំពុងរៀបចំពិភាក្សាទៅលើកិច្ចព្រមព្រៀងថ្មីមួយ ដោយក្លឹបបានផ្តល់ការធានាចំពោះអនាគតរបស់គាត់ផងដែរ។ Vinicius រំពឹងថារូបគេថានឹងអាចបានប្រាក់ពលកម្មប្រហែល 4 លានអឺរ៉ូ (3.4 លានផោន)នៅក្នុងរដូវកាលនេះ។

បច្ចុប្បន្នកីឡាករសញ្ជាតិអាមេរិកខាងត្បូងនេះស៊ុតបញ្ចូលទីបាន 23 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 28 ដងក្នុងការបង្ហាញខ្លួន 132 លើកសម្រាប់ក្រុម Real Madrid ចាប់តាំងពីផ្ទេរពីក្រុម Flamengo ក្នុងខែកក្កដា ឆ្នាំ 2018 មក។

ដកស្រងចេញពី៖ Sportmole 

Share.

About Author

Leave A Reply