ក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមតែជែកគ្នាតែម្នាក់តែមួយពិន្ទុតែប៉ុណ្នោះជាមួយក្រុមភ្ញៀវ Deportivo Alaves ក្នុងលទ្ធផល ១-១ តែអ្វីគួរអោយកត់សម្គាល់នោះ Sergio Aguero ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើតេស្តបន្ទាប់ពីបញ្ហា “ចុកទ្រូង”។
ជាការពិតណាស់ក្រោយចាកចេញរបស់លោក Ronald koeman នៅពេលនេះមិនទាន់មានគ្រូបង្វឹកណាមកជំនួសនៅឡើយនោះទេខណៈដែល Xavi មានការផ្សារភ្ចាប់ក្នុងការមកដឹកនាំនៅក្លឹបចាស់របស់ខ្លួន។ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកការនាំមុខមុនពីខ្សែប្រយុទ្ធចំណូលថ្មី Memphis Depay ពោលគឺនៅនាទីទី ៤៩ ចំណែកឯក្រុម Alaves ក៏តាមស្មើវីញលឿនៗតែម្តងពី Luis Rioja នៅនាទីទី ៥២។ ខណៈនឹងនោះដែរអតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Aguero មានអាការៈសង្កត់ដើមទ្រូងជាខ្លាំងពីបាកក្នុងការដកដង្ហើម ត្រូវផ្លាស់ចេញវិញជំនួសដោយ Philippe Coutinho នៅនាទីទី ៤១ ហើយបញ្ចុលទៅមន្ទីរពេទ្យភ្លាមៗ។
ជាមួយគ្នានេះដែរក្រោយចប់ការប្រកួតក្រុមយក្សកាតាឡាន់បាននិយាយថា “គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បី “ពិនិត្យបេះដូង” ។ លោក Sergi Barjuan គ្រូបង្វឹកបណ្តោះអាសន្នរបស់ Barca បានប្រាប់ទូរទស្សន៍ La Liga ថា “ខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាច្រើបាននោះទេ ខ្ញុំដឹងថាគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យកំពុងធ្វើតេស្ត”។
បច្ចុប្បន្ននេះកីឡាករអាហ្សង់ទីន Aguero បានចូលរួមជាមួយ Barca ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំបន្ទាប់ពីរយៈពេល 10 ឆ្នាំនៅក្រុមមេឃខៀវ Man City។
ដកស្រងចេញពី៖ BBCNews