ល្អម្ល៉េសទេ! ក្រុម Manchester United បានប្រើបា្រស់ទម្រង់លេងថ្មីផ្តួលក្រុមម្ចាស់ផ្ទះ Spurs

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester Untied បា​ន​ប្រើប្រាស់ទម្រង់លេងថ្មីពិតជាល្អពិតមែនក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham hotspur ដោយលទ្ធផល ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១០​ កាលពីយប់មិញនេះ។ 

ជាការពិតណាស់ក្រុម Man United ក្រោយចាញ់ក្រុម Liverpool ៥-០ កាលពីសប្តាហ៏មុនមក នៅពេលនេះលោក Ole Gunnar Solskjaer ​បានផ្លាស់ប្តូរទម្រង់លេងថ្មីហើយគីទម្រង់ ៣-៤-១-២ ផងដែរ។ ក្រុមទាំងពីរមានការសម្រុកគ្នាជាខ្លាំងតែគួរអោយសោកស្តាយក្រុមម្ចាស់ផ្ទះបានត្រឹមតែចាញ់តែប៉ុណ្នោះ ខណៈដែលក្រុមភ្ញៀវ Man UTD បានបើ់កកាលកាលនាំមុខមុនតែម្តងពីសំណាក់តារាឆ្នើម Cristiano Ronaldo ដែលស៊ុត១គ្រាប់ដល់អស្ចារ្យពោលគឺនៅនាទីទី ៣៩តែម្តង ចំណែកខ្សែប្រយុទ្ធសញា្ចតិអ៊ុយរូហ្គាយ  Edinson Cavani វិញក៏មាន១គ្រាប់ផងដែរពីការបញ្ចូលរបស់ Ronaldo នៅនាទីទី ៦៤ រីឯកីឡាករវ័យក្មេង Marcus Rashford ដែលចូលជំនួស Ronaldo នៅនាទីទី ៧១។ 

គួរបញ្ចាក់ថាក្រោយចប់ការប្រកួតជ័យជម្នះមួយនេះគ្រូបង្វឹកសញ្ជាតិន័រវេសលោក Solskjaer មានឳកាសពីរបន្ថែមទៀតដើម្បីដឹកនាំបន្តទៀតនៅ Old Trafford ដោយត្រូវជួបក្រុម Atalanta ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី ៣សប្តាហ៏ក្រោយ នឹងក្រុម Man City នៅ  Old Trafford ចុងសប្តាហ៏នេះ។ 

ដកស្រង់ចេញពី: BBCNews

 

 

 

Share.

About Author

Leave A Reply