ខ្លាំងយ៉ាងនេះ! AC Milan សល់តែ១០នាក់តែប៉ុណ្នោះខណះដែល Roma មិនអាចយកជ័យជម្នះបាន

Pinterest LinkedIn Tumblr +

ក្រុមភ្ញៀវ AC Milan បា​នស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្តាប់ក្រោយផ្តួលក្រុមរមាសខ្នាយ Roma ​ដោយលទ្ធផល ២-១​ ក្នុងក្របខ័ណ្ឌ Serie A សបា្តហ៏ទី ១១។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាជាខ្លាំងគួរអោយកត់សម្គាល់ ខណះដែលក្រុម AC Milan ទទួលបានកាតក្រហមម្នាក់ តែគួរអោយសោកស្តាយក្រុម AC Milan ធ្វើអ្វីមិនចេញទៅលើក្រុមភ្ញៀវនោះឡើយ។ ក្រុមភ្ញៀវបើកការនាំមុខមុនតែម្តងពីការស៊ុត​ហ្វីខីតយ៉ាងស្អាតរបស់ Zlatan Ibrahimovic ពោលគីនៅនាទីទី ២៦ ហើយជាគ្រាប់ទី 400 របស់គាត់លេងនៅលីគអីតាលីផងដែរ រីឯ Franck Kessie វិញស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៥៧។ Theo Hernandez ទទួលបានកាតលឿងពីរដងផ្ទួនៗត្រូវបណ្តេញចេញពីទីលាន នៅពេលនោះដែរក្រុមម្ចាស់ផ្ទះមានឪកាសក្នុងការរកគ្រាប់១គ្រាប់វិញរបស់ Stephan El Shaarawy នៅចុងម៉ោងទៅហើយ។

គួរបញ្ចាក់ថាជ័យជម្នះ​របស់ Milan ធ្វើ​ឲ្យ​ពួកគេ​ឡើង​ដល់ទៅឈរនៅលេខរៀងទី២ប៉ុណ្នោះអាសន្នដោយមាន ៣១ពិន្ទុក្នុងដៃជាមួយ​ក្រុម​កំពូល​តារាង Napoli។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply