ជាអ្នកណា?​ ក្លឹប Newcastle ហ៊ានចំណាយបើសិនជាកីឡាកររបស់ Juventus នេះមកលេងអោយក្លឹបខ្លួន

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានសារីកាព្រៃ Newcastle United  បានដាក់គោលដៅក្នុងការចុះហត្ថលេខាទៅលើកីឡាករបន្ថែមទៀតហើយ ដោយចង់បាន Aaron Ramsey របស់ក្រុម Juventus  នាពេលរដូវរងាខាងមុខនេះ។

យើងបានដឹងហើយថាក្រោយការមកដល់របស់ម្ចាស់ក្លឹបថ្មីនៅពេលនេះមានការសម្លឹងឃើញកីឡាករល្អៗជាច្រើនក្នុងការពង្រីកប្រព៏ន្ធលេងសារជាថ្មី។ ខណះបច្ចុប្បន្ននេះក្រុម Newcastle United កំពុងស្ថិតនៅលេខរៀងទី ១៩ នឹងមានការធ្លាក់មកលេខលីគទី២វិញនៃលីគកំពូលអង់គ្លេស។​

យោងតាមសារពណ៏មាន ​​Daily Mirror បាននិយាយថា “បើទោះបីជាកីឡាករសញ្ចាតិវេលស៍រូបនេះទទួលបានប្រាក់ខែច្រើននៅក្រុមសេះបង្កង Juventus ក៏ដោយ Newcastle មិនខ្លាចនឺងអោយប្រាក់ខែច្រើន 24 លានអឺរ៉ូក្នុងមួយឆ្នាំដែលគាត់ទទួលបាននៅក្លឹបអ៊ីតាលីនោះទេ។ ទោះបីជាមានប្រព័ន្ធផ្សព្វផ្សាយច្រើនថា Aaron Ramsey ទៅកាន់ Newcastle ក៏ដោយ ប៉ុន្តែព័ត៌មានចុងក្រោយនេះបានបង្ហាញថារូបគេគ្មានអ្វីត្រូវចាកចេញនោះទេ។

បច្ចុប្បន្ននេះកីឡាករវ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយ Juventus ចាប់តាំងពីរដូវកាល ២០១៩-២០២០ ដោយស៊ុតបញ្ចូលទីចំនួន ៦គ្រាប់បង្ហាញខ្លួនបាន៧០ដងសម្រាប់ក្រុម Juventus។

ដកស្រង់ចេញពី់៖ Besoccer 

Share.

About Author

Leave A Reply