ល្អៀងៗថា! លោក Santo អនាគតរបស់គាត់ជាអ្នកចាត់ការរបស់ Spurs ស្ថិតក្នុងភាពស្រពិចស្រពិល

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Nuno Espirito Santo អានាគតក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Tottenham Hotspurs នៅពេលនេះស្ថិតក្នុងភាពស្រពិចស្រពិលក្រោយពីចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល 3-0 កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។

ជាការពិតណាស់ក្នុងរដូវកានក្រុមមាន់ខ្នាយ spurs ក្នុងរដូវកាលនេះមិនសូវជាបង្ហាញប្រព័ន្ធលេងណាមួយល្អឥតខ្ចោះនៅឡើយទេ ក្រោយចាញ់ប៉ុន្មានប្រកួតជាប់គ្នាមកនេះ។ ជាមួយគ្នានេះដែរក្រោយចាញ់ក្រុម Man UTD សប្តាហ៏មុននេះមកប្រធានក្លឹបលោក Daniel Levy និងនាយកគ្រប់គ្រងបាល់ទាត់ Fabio Paratici បានកំពុងពិភាក្សាអំពីអនាគតរបស់ Nuno។

បើសិនលោក Levy សម្រេចចិត្តអោយ Paulo Fonseca គ្រូបង្វឹក Roma មកដឹកនាំក្លឹបវិញដើម្បីមកជំនួស អតីតគ្រូបង្វឹក Wolves លោក Nuno។

គួរបញ្ចាក់ថាគ្រូបង្វឹក វ័យ 47 ឆ្នាំនេះបានតែងតាំងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Spurs។ ការចាប់ផ្តើមក្នុងរដូវកាលនេះ Spurs ចាញ់ 5 ប្រកួតក្នុងចំណោម 7 ប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដោយឈរនៅលេខរៀងទី 8 ដោយមាន 10 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Chelsea។

ដកស្រង់ចេញពី់៖ BBCNews 

Share.

About Author

Leave A Reply