ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសថាខ្សែប្រយុទ្ធ Sergio Aguero នឹងមិនបានចូលលេងទេប្រហែលជាត្រូវសំរាករយៈពេល 3 ខែបន្ទាប់ពីមានបញ្ហាឈើចុកទ្រូងពិបាកដកង្ហើមអំឡុងពេលប៉ះក្រុម Alaves កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។
ជាការពិតណាស់អតីតខ្សែប្រយុទ្ធ Manchester City បានធ្វើតេស្តជំងឺបេះដូងរួចមកហើយ បន្ទាប់ពីបានដួលក្នុងទីលានត្រួវបញ្ចូលទៅមន្ទីរពេទ្យភ្លាមៗ។ ឥឡូវនេះកីឡាករវ័យ ៣៣ឆ្នាំរូបនេះនឹងទទួលការព្យាបាល ខណៈពេលដែលសុខភាពរបស់គាត់ត្រូវបានត្រួតពិនិត្យឃើញមានបញ្ហាបេះដូង។
ជាមួយនឹងគ្នានេះដែរក្លឹបយក្សកាតាឡាន់បាននិយាយថា “ក្នុងអំឡុងពេលបីខែខាងមុខនេះនីង Aguero កំពុងមានការសម្រាកព្យាបាលនឹងហើយគាត់នឹងត្រូវអវត្តមានប្រហែលជារយះពេល ៣ខែជាង”។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកីឡករសញ្ចាតិអាហ្សង់ទីនបាននិយាយថាគាត់ “មានសុខភាពល្អនិងមានស្មារតីល្អក្នុងការប្រឈមមុខនៅបញ្ហាមួយនេះ” ។
គួរបញ្ចាក់ថាអតីតខ្សែប្រយុទ្ធរបស់ Manchester City ទើបតែបានបង្ហាញខ្លួនជាលើកទី 2 របស់គាត់សម្រាប់ក្រុម Barca បន្ទាប់ពីមានបញ្ហារបួសកាលពីមុនបើករដូវកាល។ គាត់បានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំក្នុងរដូវក្តៅនេះព្រមទាំងស៊ុតបញ្ចូលទី១គ្រាប់ទៅលើក្រុមអធិរាជសរ Real Madrid ផងដែរ។
ដកស្រង់ចេញពី៖ BBCNews