ច្បាស់ហើយ! បើសិនជា Xavi មកដឹកនាំរូបលោកនឹងនាំយកកីឡាករ ៤រូបមកកាន់​ Camp Nou

Pinterest LinkedIn Tumblr +

ខ្សែបម្រើ Xavi ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំយកផែនការកីឡាករចំណូលថ្មីចំនួន៤ សម្រាប់ក្រុម Barcelona ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្រុម Al-Sadd ហើយក្លាយជាគ្រូបង្វឹកនៅទឹកដី Camp Nou។

ជាការពិតណាស់បន្ទាប់ពីការបណ្តេញចេញគ្រូបង្វឹកលោក Ronald Koeman កាលពីសប្តាហ៍មុនមក Xavi បានលេចចេញជាបេក្ខភាពនាំមុខគេបង្អស់​ ក្នុងការមកដឹកនាំតំណែងជាគ្រូបង្វឹកនៅក្លឹបយក្សកាតាឡាន។

យោងតាមសារពណ៏មាន ​​El Nacional បានអោយដឹងថា Xavi អតីតកីឡករក្រុមអ្នកមានបុណ្យ Barcelona កំណត់គោលដៅកីឡាករចំនួន 4 រូបរួចទៅហើយនៅក្នុងបញ្ជីឈ្នោះដែលលោកចង់បានរួមមានតារាឆ្នើម Erling Braut Haaland របស់ Borussia Dortmund, កីឡាករម្នាក់ទៀតគឺខ្សែបម្រើ Paul Pogba របស់ Manchester United ដែលកុងត្រារបស់គាត់នៅសល់តិចជាងប្រាំបីខែទៀតនៅ Old Trafford, ខ្សែការពារកណ្តាល Jules Kounde របស់ Sevilla ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ Chelsea នឹង កីឡាករចុងក្រោយនៅក្នុងបញ្ជីរបស់ Xavi គឺកីឡាករ Dani Olmo របស់ RB Leipzig។

លើសពីនេះទៀត Raheem Sterling របស់ Manchester City និង Kingsley Coman របស់ Bayern Munich គឺជាកីឡាករពីរនាក់ទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Camp Nou។

គួរបញ្ចាក់ថាកីឡករសញ្ចាតិអេស្ប៉ាញ់ Xavi កំពុងដឹកនាំក្រុម Al-Sadd ចាប់តាំងពី ២៨ ឧសភា ២០១៩ នៃប្រទេសកាតា។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply