ជាអ្នកណា? Spurs កំពុងរៀបចំពិភាក្សាជាមួយគ្រូបង្វឹកថ្មីក្រោយដកដំណែងលោក Nuno ចេញ

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Antonio Conte ត្រូវបានគេយល់ថាជាគោលដៅសំខាន់សម្រាប់ក្រុមមាន់ខ្នាយ Tottenham Hotspurs ដើម្បីជំនួសលោកដំណែងលោក Nuno ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ បន្ទាប់ពីដឹកនាំក្លឹប Premier League ត្រឹមតែ 4 ខែតែប៉ុណ្នោះ។

ជាការពិតណាស់ក្រុម Spurs ក្នុងរដូវកាននេះមិនសូវជាបង្ហាញប្រព៏ន្ទលេងល្អណាមួយគូរអោយកត់សម្គាល់នោះទេក្រុមការដឹកនាំរបស់លោក Nuno Espírito Santo ខណៈនៅពេលនេះរូបលោកត្រូវបានក្លឹបដកដំណែងជាគ្រូបង្វឹកនៅ Spurs ហើយ។ នៅពេលនេះTottenham Hotspurs បានទាក់ទងទៅលោក Conte ភ្លាមក្រោយពេលដែលលោកមិនទាន់មានក្លឹបណាដឹកនាំ។

របាយការណ៍បាននិយាយថាត្រូបង្វឹកសញ្ចាតិជនជាតិអ៊ីតាលីរូបនេះអាចត្រូវបានតែងតាំងក្នុងរយៈពេល 24 ម៉ោងបន្ទាប់។ ប្រសិនបើបុរសវ័យ 52 ឆ្នាំនេះទទួលយកសំណើររបស់ Tottenham នោះ Conte នឹងត្រលប់មក Premier League វិញ។

លោក Levy និងនាយកកីឡាបាល់ទាត់ Fabio Paratici ត្រូវបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីជោគវាសនារបស់លោក Nuno ។ ដោយបញ្ជាក់ពីការចាកចេញរបស់ Nuno បន្ទាប់ពីដឹកនាំបានត្រឹមតែ 17 ប្រកួតប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ពី Tottenham កាលពីថ្ងៃចន្ទបាននិយាយថា “ក្លឹបអាចប្រកាសនៅថ្ងៃនេះថា Nuno Espirito Santo និងជំនួយការរបស់គាត់ Ian Catro, Rui Barbosa និង Antonio Dias ក៏ត្រូវបណ្តេញចេញផងដែរ” ។

គួរបញ្ចាក់ថាលោក Conte 3ឆ្នាំបន្ទាប់ពីចាកចេញពី Chelsea ជាកន្លែងដែលគាត់បានឈ្នះ Premier League និង FA Cup ព្រមទាំង Juventus បានឈ្នះពានរង្វាន់ Serie A ចំនួនបី និងដឹកនាំក្រុម Inter Milan ឱ្យឈ្នះពាន Serie A កាលពីរដូវកាលមុនផងដែរ។

ដកស្រង់ចេញពី៖ Besoccer

Share.

About Author

Leave A Reply