ដឹងការពិតហើយ! Solskjaer បញ្ជាក់ថា Varane មានបញ្ហារបួសសរសៃពួរកាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Ole Gunnar Solskjaer អ្នកចាត់ការក្រុម Manchester United បានបញ្ជាក់ថាខ្សែការពារ Raphael Varane “បានរងរបួសសរសៃពួរ” អំឡុងពេលការប្រកួត Champions League កាលពីថ្ងៃពុធជាមួយនឹងក្រុម Atalanta BC កាលពីយប់មិញនេះ។

កីឡាករសញ្ជាតិបារាំង បានចាប់ផ្តើមចាប់ដៃគ្នាលេងជាមួយខ្សែការពារពីរនាក់ជាមួយ Eric Bailly និង Harry Maguire ប៉ុន្តែត្រូវជួបបញ្ហាត្រូវចេញពីទីលាននៅនាទី 38 ភ្លាមៗ។ Varane តែងតែព្យាយាមវឹកហាត់ខ្លួនឯង បន្ទាប់ពីបានមានបញ្ហាភ្លៅកាលពីអំឡុងពេលដែលរូបគេបង្ហាញខ្លួនអោយជម្រើសជាតិបារាំង។

យោងតាមរបាការណ៏ BT Sport លោក Solskjaer បាននិយាយថា “កីឡាករវ័យ ២៨ឆ្នាំ Varane គាត់មានអារម្មណ៍ថាមានឈើសរសៃពួរ។ ដូច្នេះហើយរូបគាត់នឹងត្រូវក្រៅទីលានបណ្តោះអាសន្នសិន”។ ជាមួយនឹងគ្នានេះដែរ Varane ត្រូវចូល​រួម​ជាមួយ​ខ្សែ​ការពារ​កណ្តាល Victor Lindelof ក្នុង​បន្ទប់​ព្យាបាល​បន្ទាប់​ពី​កីឡាករ​ស៊ុយអែត​រូប​នេះមានបញ្ហរបួសពេលហ្វឹកហាត់មុនត្រូវប៉ះក្រុម Atalanta។

គួរបញ្ចាក់ថាក្រុមបិសាចក្រហមកាលពីយប់មិញនេះនៅឯកីឡដ្ឋាន Gewiss ក្រុម Atalanta បានបើកកាលនាំមុខមុនពីកីឡាករ Josip Ilicic និង Duvan Zapata តែត្រូវខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាអ្នកតាមស្មើចុងម៉ោងវិញ។

ដកស្រង់ចេញពី៖ Sportmole

 

Share.

About Author

Leave A Reply