ល្អម្ល៉េសទេ! Ronaldo ស៊ុតចុងម៉ោងជួយអោយ Manchester United បានត្រឹមតែស្មើកាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United នៅតែស្វែងរកជ័យជម្នះរបស់ខ្លូនដដែលតែគួរអោយសោកស្តាយបានត្រឹមតែស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Atalanta ដោយលទ្ធផល ២-២ ក្នុងការប្រកួតពានរង្វាន់ Champions League ពូល F។

ជាការពិតណាស់ក្រុមទាំងពីរកាលពីយប់មិញនេះមានការសម្រុកគ្នាជាខ្លាំងតែគួរអោយសោកស្តាយបានត្រឹមតែម្នាក់ចែកម្នាក់១ពិន្ទុតែប៉ុណ្នោះ។ ក្រុមម្ចាស់ផ្ទះ Atalanta បានបើកកាលនាំមុខមុនតែម្តងពីកីឡករ Josip Ilicic ពោលគឺនៅនាទីទី ១២ ខណះនោះផងដែរក្រុម Man UTD ក៏តាមស្មើវីញនៅចុងម៉ោងពីខ្សែប្រយុទ្ធសញ្ចាតិ​ព័រទុយហ្គាល់ Cristiano Ronaldo នៅនាទីទី ៤៥+១ ពីការបញ្ចូលរបស់ Bruno Fernandes ការវៃកែងពីក្រោយ។ Atalanta បើកការនាំមុខមុនម្តងទៀត Duvan Zapata ស៊ុត១គ្រាប់នៅនាទីទី ៥៦ ចំណែកឯ Ronaldo ជារីរៈបុរសស៊ុតចុងម៉ោងនៅនាទីទី​ ៩០+១ ជួយអោយ Man United ទទួលជ័យជម្នះយ៉ាងប្រថិតប្រថុយ។

ជាមួយនឹងគ្នានេះដែរជ័យជម្នះរបស់ Man Utd នៅលើទឹកដី Tottenham កាលពីថ្ងៃសៅរ៍ ត្រូវបានគេសន្មត់ថាជាពេលវេលាដ៏សំខាន់សម្រាប់ Solskjaer ដោយគ្រូបង្វឹក Spurs លោក Nuno Espirito Santo បានបាត់បង់ការងាររបស់គាត់ទៅហើយការកែប្រែយុទ្ធសាស្ត្រថ្មីរបស់ Solskjaer បង្ហាញថាក្រុមបិសាចមានភាពរឹងមាំ និងរឹងមាំជាងនេះទៅទៀត។

គួរបញ្ចាក់ថាក្រុម Manchester United ឡើងទៅឈរកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ៧ពិន្ទុចំណែកឯក្រុម Villarreal មាន៧ពិន្ទុដូចគ្នារីឯក្រុម Atalanta​ មាន ៥ពិន្ទុនៃពូល F។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply