ល្អយ៉ាងនេះ!​ Lewandowski ស៊ុត Hat-Trick ជួយអោយ Bayern មានឪកាសឡើងទៅវគ្គ១៦ក្រុម

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ផ្ទះ​ Bayern Munich បានបើកកីឡាដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ងៀវ​ Benfica ដោយយកឈ្នះក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League ពូល E។

យើងបានដឹងហើយថាក្រុម Bayern នៅតែបង្ហាញប្រព័ន្ធលេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់លោក Julian Nagelsmann។ Bayern បានបើកការនាំមុខមុនតែម្តងពីសំណាក់ខ្សែប្រុយទ្ធ Robert Lewandowski ស៊ុត៣គ្រាប់ Hat-Trick ម្នាក់ឯងតែម្តង​ពោលគឺនៅនាទីទី (២៦, ៦១ និង៨៤) ជាមួយនឹងការស៊ុតបញ្ចូលទីបាន 81 គ្រាប់ជាលើកទី 100ហើយក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួត​ Champions League របស់គាត់ចំណែក Serge Gnabry និង Leroy Sane មានម្នាក់១គ្រាប់ផងដែរ។ រីឯក្រុមភ្ញៀវ Benfica វិញកីឡករ Morato ស៊ុត១គ្រាប់នៅនាទីទី​ ៣៨ និង ខ្សែប្រយុទ្ធវ័យក្មេង darwin nunez នៅនាទីទី ៧៤។

គួរបញ្ចាក់ថាក្រុម Bayern ដែលបានឈ្នះទាំងបួនប្រកួតជាប់ៗគ្នាមកនេះ និងស៊ុតបញ្ចូលទីទៅលើគូរប្រកួតដល់ទៅ ១៧ គ្រាប់ដោយមាន ១២ពិន្ទុព្រមទាំងមានឪកាសឡើងទៅវគ្ក១៦ក្រុមចុងក្រោយផងដែរ រីឯក្រុមលេខ ២ Barcelona មាន ៦ ខណៈដែល Benfica ស្ថិតនៅលេខ ៣ មាន ៤ ពិន្ទុ។

ដកស្រង់ចេញពី៖ BBCNews

Share.

About Author

Leave A Reply