ខ្សែការពារកណ្តាល Raphael Varane របស់ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានប្រហែលរយៈពេល១ខែ ដោយសាររបួសសរសៃពួរអំឡុងការប្រកួតទល់នឹងក្រុម Atalanta កាលពីថ្ងៃមុននេះ។
ជាក់ស្តែងយើងបានដឹងហើយថាកីឡករសញ្ចាតិបារាំងទើបតែបានធូរស្បើយពីបញ្ហាសាច់ដុំអំឡុងពេលប្រកួត Nations League។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 28 ឆ្នាំរូបនេះមានបញ្ហារបួសក្នុងការការប្រកួត Champions League កាលពីថ្ងៃពុធជាមួយនឹងក្រុម Atalanta BC ហើយត្រូវបានបង្ខំចេញពីទីលានភ្លាមៗនៅពាក់កណ្តាលតង់ទី១ គាត់ត្រូវបានជំនួសដោយ Mason Greenwood។
ក្លឹប Man United នៅពេលនេះបានបង្ហើបថាអតីតកីឡករ Real Madrid មានបញ្ហារបួសសរសៃពួរក្នុងការប្រកួត Champions League ហើយទំនងជាត្រូវចំណាយពេលព្យាបាលនៅខែក្រោយនេះ។ “ក្លឹបបញ្ជាក់ថា Varane មានបញ្ហារបួសសរសៃពួរ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យគាត់អវត្តមានប្រហែលជាមួយខែ”។
គួរបញ្ចាក់ថា Varane ទំនងជានឹងខកខានបួនប្រកួតរបស់ Man UTD ទល់នឹង ManCity, Watford, Villarreal និង Chelsea។
ដកស្រង់ចេញពី៖ Sportmole