ខ្លាំងមែន!​ Liverpool ស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយយកឈ្នះ Atletico Madrid

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool បានឡើងទៅវគ្គ 16 ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះទៅលើលើក្រុម Atletico Madrid ក្នុងលទ្ធផល ២-០​ នៃក្របខ័ណ្ឌពានរង្វាន់ UEFA Champions League ពូល B។

ជាក់ស្តែងយើងបានឃើញហើយថាក្នុងរដូវកាលបានបង្ហាញប្រព័ន្ធលេងយ៉ាងល្អគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Jurgen Klopp។ គ្រាប់បាល់ដំបូងរបស់ក្រុមម្ចាស់ផ្ទៈ ​Liverpool គឺកើតចេញពីសំណាក់កីឡាករ Diogo Jota ពោលគឺនៅនាទីទី ១៣ និង Sadio Mane នៅនាទីទី២១ ដែលគ្រាប់ទាំងពីរបង្កើតឡើងដោយ Trent Alexander-Arnold  សម្រាប់ក្រុមអេស្ប៉ាញ Atletico Madrid នេះវិញខ្សែការពារ Felipe បានទាក់ជើងពីក្រោយទៅលើ Sadio Mane ត្រូវបានអជ្ញាកណ្តាលអោយកាតក្រហមបណ្តេញចេញពីទីលាននៅពាក់កណ្តាលតង់ទី១។

គួរបញ្ចាក់ថាគ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់ក្រុមហង្សក្រហម Liverpool កាលពីយប់មិញនេះបាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គ្រប់គ្រាន់​ក្នុងការឡើងទៅវគ្គ ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីមាន១២ពិន្ទុក្នុងដៃស្ថិតនៅកំពូលតារាងនៃពូល B ក្របខ័ណ្ឌពានរង្វាន់ UEFA Champions League។

ដកស្រង់ចេញពី៖ BBCNews

 

 

 

Share.

About Author

Leave A Reply