ក្រុមហង្សក្រហម Liverpool បានបើកីឡាដ្ឋាន Anfield ទទួលស្វាគមន៏ក្រុម Atlético de Madrid តែគួរអោយសោកស្តាយខ្សែប្រយុទ្ធ Roberto Firmino មានរបួសសរសៃពួរកាលពីយប់មិញនេះ។
ជាមួយនឹងគ្នានេះដែរ Diogo Jota និង Sadio Mane បានធ្វើឱ្យ Liverpool ទទួលជ័យជម្នះ ២-០ ទៅលើក្រុមអេស្ប៉ាញ ដោយបានកក់កៅអី Champions League វគ្គ ១៦ ក្រុមចុងក្រោយ។ ខណះដែលកីឡាករសញ្ចាតិប្រេសីលបានផ្លាស់ចេញវិញនៅនាទីទី ៦០ដោយចំនួសវិញThiago Alcántara។
បន្ទាប់ពីការប្រកួតចប់ការប្រកួតនៅកីឡដ្ឋាន Anfield លោក Klopp បានបញ្ជាក់ថា “កីឡាករវ័យ ៣០ឆ្នាំនេះមានបញ្ហាសរសៃពួរ គាត់ជួបបញ្ហារបួសដល់ទៅពីរដងរួចមកហើយក្នុងរដូវកាលនេះ Firmino រូបនេះត្រូវបានអវត្តមានរយៈពេល 4 សប្តាហ៍។
បច្ចុប្បន្ននេះ Firmino ចូលរួមជាមួយក្រុមហង្សក្រហម Liverpool តាំង២ឆ្នាំ២០១៥ បង្ហាញខ្លួនបាន ៣០៣ប្រកួតនឹងស៊ុតបញ្ចូលទីបាន ៩៣គ្រាប់។
ដកស្រង់ចេញពី៖ Sportmole