Ajax លត់ក្រុមម្ចាស់ផ្ទះ Borussia Dortmund យ៉ាងចាស់ដៃកាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមភ្ញៀវ Ajax នៅតែអាចស្វែងជ័យជម្នះរបស់ខ្លួនបានបន្ថែមទៀតក្រោយផ្តួល Borussia Dortmund ដល់ផ្ទះតែម្តងដោយលទ្ធផល ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៃពូល C។

យើងបានដឹងហើយថាក្រុម Ajax នៅតែជាក្រុមខ្លាំងដដែលដោយនៅពេលនេះពួកគេឈានឡើងទៅវគ្គ 16 ក្រុមចុងក្រោយហើយ។ នៅដើមតង់ទី១ ក្រុមម្ចាស់ផ្ទះ Dortmund ទទួលបានកាតក្រហមតែម្តងពីការបង្កកំហុស Mats Hummels ត្រូវបានបណ្តេញចេញពីទីលាននៅនាទីទី​ ២៩ តែមាន១គ្រាប់បើកកាលនាំមុខរបស់ Marco Reus​ នៅនាទីទី៣៧។ ក្រុមភ្ញៀវក៏មានឪកាសតាមស្មើវិញខណះដែលក្រុម Dortmund មានត្រឹមតែ១០នាក់តែប៉ុណ្នោះ ដោយ Dusan Tadic, Sebastien Haller និង Davy Klaassen ជាអ្នករកគ្រាប់បាល់អោយក្រុម Ajax នៅចុងម៉ោងផងដែរ។

គួរបញ្ចាក់ថាលទ្ធផល​នេះ​ធ្វើ​ឲ្យ Ajax ឈរ​កំពូល​តារាង​ពូល C មាន ១២ ពិន្ទុ ខណៈ​ក្រុម​លេខ ២ Dortmund មាន ៦ ពិន្ទុ​តាម​ពី​ក្រោយ Sporting Lisbon។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply