អីយ៉ាស់! លោក Conte អាចស្វែងរកជ័យជម្នះមកដឹកនាំដំបូងរបស់ខ្លួនបានហើយ

Pinterest LinkedIn Tumblr +

ក្រុមមាន់ខ្នាយ Tottenham Hotspur ក្រោយពីការចាកចេញរបស់លោក Nuno ដោយជំនួសវិញ Antonio Conte នៅពេលនេះអាចស្វែងរកជ័យជម្នះទៅលើក្រុម Vitesse ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ Europa Conference League។

ជាការពិតណាស់ក្រុម Spurs​ ក្នុងរដូវកាលនេះបានចាញ់ប៉ុន្មានប្រកួតជាប់ៗគ្នាមកហើយ ក្រោយចាញ់ក្រុម Manchester United ទើបធ្វើអោយលោក Nuno Espírito SantoNuno Espírito Santo បានបាត់បង់កៅអីជាគ្រូបង្វឹកផងដែរ។ ក្រុមម្ចាស់ផ្ទះ Spurs បានបើកកាលនាំមុខមុនពីសំណាក់កីឡាករសញ្ចាតិកូរ៉េ Son Heung-min ពោលគឺនៅនាទីទី ១៥ ចំណែកឯ Lucas Moura រក១គ្រាប់ទៀតនៅនាទីទី ២២ នឹង១គ្រាប់់ទៀតពិការបង្កកំហុសអោយចូលទីខ្លួនឯងពីកីឡករ Jacob Rasmussen នៅនាទីទី ២៨ ប៉ុន្តែរូបគេបានរកបាល់អោយក្រុម Vitesse វិញផងដែរ។ Matus Bero ក៏មាន១គ្រាប់ផងដែរសម្រាប់ក្រុមភ្ញៀវ Vitesse។

ក្រោយចប់ការប្រកួតលោក លោក Antonio Conte បានប្រាប់ BT Sport ថា “តាមគំនិតរបស់ខ្ញុំក្រុមរបស់ខ្ងុំថ្មីនេះរត្រូវ មានកន្លែងច្រើនណាស់សម្រាប់ការកែលម្អសម្រាប់ក្រុមមួយនេះ យើងត្រូវមានការអត់ធ្មត់បន្តិច ព្រោះយើងត្រូវប្រើទាំងយុទ្ធសាស្ត្រ និងកាយសម្បទា ហើយកីឡាករក៏ត្រូវយល់ពីអ្វីដែលខ្ញុំចង់បាន។ ខ្ញុំមិនខ្លាចការងារទេ”។

គួរបញ្ចាក់ថាSpurs បានផ្តល់ឱ្យ Conte នូវជ័យជម្នះដែលគាត់ចង់ផ្លាស់ប្តូរពួកគេឱ្យឈរនៅចំណាក់ថ្នាក់លេខ ២នៅពីក្រោយ Rennes ក្នុងពូល G ។

ដកស្រង់ចេញពី៖ BBCNews

 

 

 

Share.

About Author

Leave A Reply