ក្រុមអធិរាជសរ Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំលក់កីឡាកចំនួន៤នាក់ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Antonio Rudiger របស់ក្រុមតោខៀវ Chelsea។
កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Stamford Bridge នោះទេមានន័យថាគាត់កំពុងមានសរីភាពក្នុងការពិភាក្សាជាមួយក្លឹបបរទេសនៅដើមឆ្នាំ 2022 នេះ ។
Real Madrid កំពុងបន្តទាក់ទងជាមួយខ្សែការពារកណ្តាលហើយយោងទៅតាមសារពណ៏មាន AS ក្រុមរបស់លោក Carlo Ancelotti នឹងបញ្ចេញកីឡាករចំនួន 4 នាក់ដើម្បីផ្តល់ជូន Rudiger នូវកិច្ចសន្យា £200,000 ក្នុងមួយសប្តាហ៍នៅឯកីឡាដ្ឋាន Bernabeu ។ របាយការណ៍បានអះអាងថា Gareth Bale, Marcelo និង Isco នឹងផុតកុងត្រានៅខែមិថុនា នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបដោយគ្មានតម្លៃខ្កួន។
ទន្ទឹមនឹងនេះដែរម្ចាស់ជើងឯក Champions League ៣ សម័យកាលត្រូវបានគេចោទប្រកាន់ថានេឹងលក់ Eden Hazard ផងដែរ ចាប់តាំងពីគេចាកចេញពី Chelsea អំឡុងពី ២០១៩។ របាយការណ៍ថ្មីៗនេះបានអះអាងថា Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Hazard។
ដកស្រង់ចេញពី៖ Sportmole