លោក Conte បានធ្លាប់រង់ចាំឪកាសជាគ្រូបង្វឹកនៅ Manchester United

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Antonio Conte ត្រូវបានគេរាយការណ៍ថាធ្លាប់ចង់ទទួលយកការងារនៅក្រុមបិសាចក្រហម Manchester United មុនពេលត្រូវដែលលោកបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមមាន់ខ្នាយ Tottenham Hotspur ។

គ្រូបង្វឹកសញ្ចាតិអ៊ីតាលី Conte ត្រូវបានប្រកាសថាជាអ្នកស្នងតំណែងគ្រូបង្វឹកបន្តពី Nuno Espirito Santo នៅ Spurs កាលពីថ្ងៃអង្គារ ព្រមទាំងបានឈ្នះការប្រកួតដំបូងរបស់គាត់ទៅលើក្រុម Vitesse Arnhem កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

ជាមួយនឹងគ្នានេះដែរការរំពឹងទុកថាលោក Conte មានការផ្សារជាប់ថាផ្លាស់ទៅកាន់ Old Trafford នៅពេលដែលតំណែងរបស់លោក Ole Gunnar Solskjaer ស្ថិតនៅសម្ពាធបន្ទាប់ពីចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥-០។

យោងតាមសារពណ៏មាន Tuttomercatoweb លោក Conte បានរង់ចាំ “ឪកាសចុងក្រោយដើម្បីមើលថាតើ Man United នឹងបណ្តេញលោក Solskjaer មុនពេលដែលគាត់ចូលមកដឹកនាំនៅ Tottenham”។ របាយការណ៍នេះបានបន្ថែមទៀតថា អតីតគ្រូបង្វឹក Chelsea មានអារម្មណ៍ថា “បិសាចក្រហមមានកីឡករល្អជាង”។

គួរបញ្ចាក់ Conte ត្រូវទទួលបន្ទុកការប្រកួតលីកដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Spurs នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ Everton នៅរសៀលថ្ងៃអាទិត្យនៃការប្រកួត Premier League។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply