អតីតតារាឆ្នើមរបស់ក្លឹប Barcelona លោក Xavi គ្រោងនឹងចូលកាន់តំណែងជាអ្នកចាត់ការជាមួយក្លឹបយក្សអេស្ប៉ាញក្រោយពីក្លឹប Al Sadd បានប្រកាសថារូបលោកបានចាកចេញពីក្លឹបហើយ។
ជាក់ស្តែងយើងបានដឹងហើយថាក្នុងរដូវកាលនេះក្រុមអ្នកមានបុណ្យ Barcelona មិនសូវជាបង្ហាញទម្រង់លេងល្អគួរអោយកត់សម្គាល់នោះទេ ខណះដែលលោក komen នៅដីកនាំតែនៅពេលនេះរូបលោកត្រូវបានក្លឹបដកចេញពីដំណែងហើយ។ នៅពេលនេះក្លឹបកាតាបាននិយាយថាគ្រូបង្វឹកវ័យ ៤១ឆ្នាំរបស់ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប Al Sadd ជាពិតមែន។ ក្លឹប Al Sadd និយាយថា Barca បានបង់ថ្លៃក្នុងកិច្ចសន្យារបស់ Xavi រួចទៅហើយ។
គួរបញ្ចាក់ថាគាត់បានចូលកាន់តំណែងជាគ្រូបង្វឹកបន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ 2019 ហើយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីកនៅប្រទេសកាតាកាលពីរដូវកាលមុនផងដែរ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់សោះក្នុងការប្រកួតលីកចំនួន ៣៦លើក។ ក្លឹបកាតារបានបង្ហោះសារថា Xavi “គឺជាផ្នែកសំខាន់នៃប្រវត្តិសាស្រ្តសម្រាប់ក្លឹប Al Sadd ហើយបានជូនពរគាត់ឱ្យទទួលបានជោគជ័យនាពេលអនាគត”។
ចាប់តាំងពី Barcelona បានបណ្តេញលោក Ronald Koeman នៅថ្ងៃទី 27 ខែតុលា គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញ់ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់មកកាន់ Camp Nou ជាកន្លែងដែលគាត់បានចំណាយពេលនៃអាជីព។ ប្រធានក្លឹប Barca លោក Joan Laporta បាននិយាយកាលពីមុនថា “ខ្ញុំតែងតែនិយាយថាថ្ងៃណាមួយ Xavi នឹងក្លាយជាគ្រូបង្វឹករបស់ Barca ប៉ុន្តែខ្ញុំមិនដឹងថានៅពេលណានោះទេ តែនៅពេលនេះរូបលោកបានមកដឺកនាំក្លាយជាការពិតហើយ។
ដកស្រង់ចេញ៖ BBCNews