យ៉ាងមេ៉ចចេះ! Barcelona បានបើកកាលនាំមុខដល់ទៅ​ ៣គ្រាប់មុនបែរត្រូវ Celta Vigo តាមស្មើវិញ

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona មិនបានទទួលជ័យជម្នះឡើយក្រោយត្រឹមតែស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ៣-៣ នៃការប្រកួត La Liga សប្តាហ៏ទី ១២ កាលពីយប់មិញនេះ។

ជាការពិតណាស់ក្រុម Barcelona បានបើកកាលនាំមុខមុនដល់ទៅ 3គ្រាប់ឯណោះតែគួរអោយសោកស្តាយត្រូវក្រុមម្ចាស់ផ្ទះតាមស្មើវិញ។ ក្រុមភ្ញៀវ Barca បានរកគ្រាប់បាល់ពីសំណាក់កីឡាករ៣ខុសៗគ្នា ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ពោលគឺនៅនាទីទី ៥, Sergio Busquets នៅនាទីទី ១៨ និង Memphis Depayអតីតកីឡកររបស់ Lyon នៅនាទីទី ៣៤ ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​គ្រប់​គ្រងបាល់​ទាំង​ស្រុង​នៅ​ក្នុងតង់​ទី​មួយ។ ប៉ុន្តែ Iago Aspas ស៊ុតបញ្ចូលទីបានពីរគ្រាប់វិញនៅនាទីទី (៥២ នឹងចុងម៉ោងបន្ថែម ៩៥+៦) សម្រាប់ Celta Vigo នឹង១គ្រាប់ទៀតរបស់ Nolito នៅនាទីទី ៧៤។

ជាមួយគ្នានេះដែរ វីរបុរសក្លឹប Barcelona កីឡាករ Xavi បានត្រលប់មកកាន់ Camp Nou វិញក្នុងនាមជាអ្នកចាត់ការទូទៅ ហើយគាត់នឹងចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃច័ន្ទខាងមុខនេះ។

បច្ចុប្បន្ននេះយក្សកាតាឡាន់ក្រោយពីស្មើកាលពីយប់មិញនេះស្ថិតនៅលេខរៀងទី ៩ប៉ុណ្នោះអាសន្ននឹងមាន ១៧ក្នុងដៃផងដែរ។

ដកស្រង់ចេញពី៖ BBCNews

 

 

Share.

About Author

Leave A Reply