ល្អមែនទែន! Silva ស៊ុត១គ្រាប់ងាយៗអោយក្រុម Manchester City បាន៣ពិន្ទុ កាលពីយប់មិញនេះ

Pinterest LinkedIn Tumblr +

ក្រុមមេឃខៀវ Manchester City បានស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយយកឈ្នះទៅលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួត Premier League ឫ Manchester Derby សប្តាហ៏ទី ១១។

យើងបានដឹងហើយថាក្រុមភ្ញៀវ Man City មានការសម្រុកជាខ្លាំងទៅលើក្រុមម្ចាស់ Manchester United ព្រមទាំងដាក់ក់សម្ពាធទៅលើអ្នកចាត់ការ Ole Gunnar Solskjaer ដែលកំពុងជួបបញ្ហារឿងកៅអីគ្រូបង្វឹកផងដែរ។ ក្រុមម្ចាស់ជើងឯក Premier League បានបើកការនាំមុខមុនពីការបង្កកំហុស Eric Bailly ស៊ុតបញ្ចូលទីខ្លួនឯងនៅនាទីទី ៧ នឹង១គ្រាប់ទៀតពីខ្សែប្រយុទ្ធ Bernardo Silva ស៊ុត១គ្រាប់ងាយៗទៅលើក្រុម Man UTD ។

ក្រោយចប់ការប្រកួតលោក Pep Guardiola គ្រូបង្វឹករបស់ Man City បានប្រាប់ BBC Sport ថាគាត់ចង់ផ្តល់ “ការសរសើរដ៏ធំទៅដល់កីឡាករដោយសារតែពួកគេបានខិតខំលេងជាខ្លាំង” ។ វិធីសាស្រ្តរបស់យើងបានដាក់សម្ពាធទៅលើ Man United ជាខ្លាំង ប្រសិនបើយើងមិនវាយបកលឿនៗទឹនោះគួរប្រកួតយើងនឹងវាយបកវិញ នេះហើយជាមូលហេតុដែលយើងត្រូវការតែលេងអោយបានល្អ ជាមួយនឹងការដណ្តើមពាន។

គួរបញ្ចាក់លទ្ធផលនេះបានធ្វើឱ្យ Man City នៅពីលើ Liverpool ឡើងមកលេខ 2 ក្នុង Premier League ខណៈដែលក្រុមលេខ 5 United មាន 9 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងក្រុមតោខៀវ Chelsea ។

ដកស្រង់ចេញពី៖ BBCNews

 

Share.

About Author

Leave A Reply