អីយ៉ាស់! លោក Solskjaer មិនខ្លាចបាត់បង់ការងារជាគ្រូបង្វឹកនៅ Manchester United នោះទេ

Pinterest LinkedIn Tumblr +

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United គាត់មានជឿជាក់ថាគាត់មិនអាចចាកចេញពីទឹកដី Old Trafford នោះទេទោះបីជាចាញ់ក្រុម Manchester City ២-០ កាលពីថ្ងៃសៅរ៍ក្នុង Premier League ក៏ដោយ។

 ជាការពិតណាស់គ្រូបង្វឹករសញ្ជាតិន័រវេសរូបនេះបានរងសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីចាញ់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៥-០  នៅចុងខែតុលាសប្តាហ៏មុននេះ។ កាលពីយប់មិញនេះ Man United បានរងបរាជ័យ ២ គ្រាប់ទៅលើក្រុមរបស់លោក Pep Guardiola ក្នុងការប្រកួត Manchester Derby ប៉ុន្តែក្រុមជើងឯកអង់គ្លេសបានគ្រប់គ្រងការប្រកួតតាំងពីដើមរហូតដល់បានត្រឹមតែ Man UTD​ ស៊ុតបាន១ចូលចំគោលដៅ។

ក្រោយចប់ការប្រកួតកាលពីយប់មិញនេះគ្រូបង្វឹកវ័យ ៤៨ឆ្នាំបាននិយាយថា “ខ្ញុំមិនគិតថាគាត់ខ្ញុំនឹងចាកចេញពី Old Traforrd នោះទេ។ ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយក្លឹប។ ខ្ញុំដឹកនាំនៅ Man United ខ្ញុំចង់បានអ្វីដេលល្អបំផុតសម្រាប់ក្រុម ដរាបណាខ្ញុំនៅទីនេះខ្ញុំចង់ធ្វើឲ្យប្រសើរឡើងជាងនេះ”។

គួរបញ្ចាក់ថា Man United នឹងត្រូវជួប Watford ប្រកួតក្រៅដីនៅថ្ងៃទី 20 ខែវិច្ឆិកាក្នងការប្រកួតក្របខណ្ឌ Premier League។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply