ជាអ្នកណា?​ គ្រូបង្វឹកម្នាក់យល់​ព្រម​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក Manchester United

Pinterest LinkedIn Tumblr +

គ្រូបង្វឹកកញ្ច្រោងខៀវ Leicester City លោក Brendan Rodgers ត្រូវបានគេរាយការណ៍ថាមានកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយអ្នកគ្រប់គ្រង់ក្លឹប Manchester United ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប។

ជាការពិតណាស់ក្រោយការចាញ់ក្រុមមេឃខៀវ Manchester City ២-០ កាលពីថ្ងៃសៅរ៍បានធ្វើឱ្យមានរងសម្ពាធលើគ្រូបង្វឹករបស់ក្លឹប ទោះបីជាលោក Ole Gunnar Solskjaer បាននិយាយបន្ទាប់ពីការបរាជ័យ Manchester Derby ថាគាត់មិនខ្លាចបាត់បង់ការងារក៏ដោយ។ គ្រូបង្វឹកន័រវេសបានសម្លឹងមើលទៅមុខការប្រកួតបន្ទាប់ទៀតជាមួយនឹងក្រុម Watford ។

ទោះជាយ៉ាងណាក៏ដោយយោងតាមរបាយការណ៏ ​​CaughtOffside Man United មានការកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Rodgers ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ របាយការណ៍បានអះអាងថាគ្រូបង្វឹករវ័យ 48ឆ្នាំ Solskjaer ចង់រង់ចាំរហូតដល់ចុងបញ្ចប់រដូវកាលឆ្នាំ ២០២១-២០២២ ប៉ុន្តែ Man UTD កំពុងជំរុញឱ្យមានការតែងតាំងគ្រូថ្មីផងដែរ។

គួរបញ្ចាក់ថាលោក Rodgers បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់ជាមួយ Watford ក្នុងឆ្នាំ 2008 ហើយចាប់តាំងពីពេលនោះមកគាត់បានដឹកនាំក្រុម Reading, Swansea City, Liverpool, Celtic និង Leicester ។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply