តារាឆ្នើមរបស់ក្រុម ​Manchester United បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ធ្លាក់ចុះទម្រង់លេងជាខ្លាំង

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំងចំពោះ​ការ​ធ្លាក់​ចុះប្រព័ន្ធលេងនៅ Manchester United ខណៈ​ដែល​បិសាច​ក្រហម​បន្ត​ឆ្លង​កាត់ការប្រកួតធំៗជាច្រើនទៀត។

យើងបានដឹងហើយថា Man United បានចាញ់ ៤លើករូចមកហើយក្នុងចំណោមការប្រកួតចំនួន ៦ចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះតែមួយលើកតែប៉ុណ្ណោះក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈពេលដែល Man UTD បានឈ្នះចាញ់ក្រុម Liverpool និង Manchester City។

របាយការណ៍ថ្មីៗនេះបានអះអាងថាលោក Brendan Rodgers របស់ក្លឹប Leicester City មានកិច្ចព្រមព្រៀងផ្ទាល់មាត់ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបផងដែរ ខណៈដែលតំណែងរបស់លោក Ole Gunnar Solskjaer នៅតែបន្តដឹកនាំបន្តដដែល។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Ronaldo មានការព្រួយបារម្មណ៍ចំពោះការធ្លាក់ចុះទម្រង់លេងនៅក្នុងក្លឹបចាប់របស់ខ្លួនចាប់តាំងពីគាត់បានចាកចេញកាលពី ១២ឆ្នាំមុន។ របាយការណ៍នេះបានអះអាងថាទៀតថាកីឡាករអន្តរជាតិព័រទុយហ្គាល់ “ភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរជាច្រើនចាប់តាំងពីការលេងលើកដំបូងរបស់គាត់នៅចន្លោះឆ្នាំ ២០០៣ និង ២០០៩ ហើយកីឡាករវ័យ 36 ឆ្នាំរូបនេះកំពុងមានការខកចិត្តកាន់តែខ្លាំងឡើងចំពេលទម្រង់លេងមិនល្អរបស់ក្រុម។

គួរបញ្ចាក់ថា Ronaldo បានស៊ុតចំគោលដៅតែមួយជើងគត់របស់ ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ ក្នុងការប្រកួត Manchester Derby កាលពីថ្ងៃសៅរ៍នេះ។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply