ក្រុមញញួរធំ West Ham បានធ្វើឱ្យ Liverpool មានការភ្ញាក់ផ្អើល ខណៈដែលពួកគេទទួលបានជ័យជម្នះដ៏ធំក្រោយយកឈ្នះក្នុងលទ្ធផល ៣-២ ក្នងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៏ទី ១១ កាលពីយប់មិញនេះ។
ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមហង្សក្រហមមិនអាចធ្វើអ្វីឈ្នះលើក្រុមម្ចាស់ផ្ទះបានឡើយ។ ក្រុមម្ចាស់ផ្ទះ West Ham បានបើ់់កកាលនាំមុខមុនពីការបង្កកំហុសរបស់អ្នកចាំទី Alisson ដែលធ្វើអោយចូលទីខ្លួនឯង ប៉ុន្តែត្រូវតាមស្មើវិញលឿនៗពី Trent Alexander-Arnold ពីការស៊ុតហ្វ្រីឃីយ៉ាងខ្លីនៅនាទីទី៤១ ចំណែកក្រុម West Ham បើកកាលនាំមុខវីញដល់ទៅតែ ២គ្រាប់របស់ Pablo Fornals នៅនាទីទី ៦៧នឺង Kurt Zouma បានតែតបាល់បញ្ចូលទីនៅជ្រុងផងដែរនៅនាទីទី ៧៤។ កីឡាករ Divock Origi បានវាយបកក្នុងវិនាទីចុងក្រោយ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ Liverpool ក្នុងការជួយសង្គ្រោះឡើងវិញ ប៉ុន្តែ West Ham បានរក្សាជ័យជម្នះដដែល។
គួរបញ្ចាក់ថាឥឡូវនេះវាជាការឈ្នះចំនួន៤លើកជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Moyes ជាមួយនឹងក្រុម Hammers ផងដែរ នៅក្នុងការប្រកួត ៤ក្រុមចុងក្រោយនៃវគ្គផ្តាច់ព្រ័ត្រ Carabao Cup និងវគ្គបន្តនៃក្របខ័ណ្ឌ Europa League។ West Ham ឈរនៅលេខរៀងទី៣ មាន២៣ពិន្ទុជាមួយក្រុមលេខ២ Manchester City មាន ២៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Chelsea។ ដោយឡែក Liverpool ធ្លាក់មកលេខ ៤ មាន ២២ ពិន្ទុ។
ដកស្រង់ចេញពី៖ BBCNews