កីឡកររបស់ Man United ម្នាក់រងរបួសភ្លៅអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង

Pinterest LinkedIn Tumblr +

ខ្សែបម្រើ Paul Pogba របស់ក្រុមហង្សក្រហម Manchester United ត្រូវបានដកចេញបញ្ចីឈ្មោះកីឡាករភ្លាមៗក្នងការប្រកួតជម្រុះ World Cup របស់ប្រទេសកាតា ដោយសាររបួសភ្លៅអំឡុងពេលហ្វឹកហាត់។

ជាការពិតណាស់កីឡករវ័យ ២៨ឆ្នាំរូបនេះតែងតែបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយបានជួយក្រុមយកឈ្នះពានធំៗដូចជា  World Cup ២០១៨ នឺង UEFA Nations League ២០២០-២០២១ ផងដែរ។

សហព័ន្ធបាល់ទាត់បារាំង (FFF) បាននិយាយថា”ម្ចាស់ជើងឯក World Cup នេះបានរងរបួសភ្លៅខាងស្តាំអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទ “។ កីឡាករសញ្ចាតិបារាំង នឹងត្រូវវត្តមានក្នុងការប្រកួតក្នុងទីកដីបារាំងនៅថ្ងៃសៅរ៍ជាមួយកាហ្សាក់ស្ថាន ឬការប្រកួតក្រៅដីជាមួយហ្វាំងឡង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា។ គាត់ត្រូវបានគេកំណត់រួចហើយថាអាចនឹងខកខានការប្រកួតបន្ទាប់របស់ Man UTD ជាមួយនឹងក្រុម Watford ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីការទទួលបានកាតក្រហមពិន័យត្រូវបណ្តេញចេញអំឡុងពេលប្រកួតចាញ់ Liverpool ក្នុងផ្ទះខ្លួនឯង ៥-០ កាលពីថ្ងៃទី២៤ ខែតុលា។

ជាមួយគ្នានេះដែរបារាំង​ត្រូវ​ការ​ការ​ឈ្នះ​មួយ​ពី​ការ​ប្រកួត​ដែល​នៅ​សល់​ពីរ​ប្រកួត​របស់​ពួក​គេ​ដើម្បី​ឈាន​ឡើងទៅ​វគ្គ​ជម្រុះ World Cup ឆ្នាំ២០២២ ក្នងប្រទេសកាតា។ មិត្តរួមក្រុមសញ្ចាតិបារាំងរបស់ Pogba គឺ Raphael Varane មានបញ្ហារបួសសរសៃពួរ ខ្សែប្រយុទ្ធ Edinson Cavani មានបញ្ហារបួសចំណែកឯ Luke Shaw ត្រូវបានប្តូរចេញបន្ទាប់ពីមានការប៉ះទង្គិចក្បាល។

បច្ចុប្បន្ននេះតំណែងរបស់លោក Solskjaer នៅ Man United បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បន្ទាប់ពីឈ្នះតែមួយដងក្នុងការប្រកួត Premier League ៦ លើកកន្លងមកនេះ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply