ជាអ្នកណា? គ្រូបង្វឹកថ្មី Xavi បានទទួលសារពីមិត្តរួមក្រុមខ្លួនម្នាក់

Pinterest LinkedIn Tumblr +

គ្រូ​បង្វឹក​ថ្មី​របស់ក្រុមអ្នកមានបុណ្យ Barcelona នៅពេលនេះគឺលោក Xavi​ បានទទួលកាល់់ដំណែងកាលពិថ្ងៃច័ន្ទ បានស្នងតំណែងពិលោក Ronald Koeman នៅក្នុង Camp Nou។

យើងបានដឹងហើយថាក្រុមការដីកនាំរបស់លោក Koeman ក្នុងរដូវកាលនេះមិនសូវជាបង្ហាញទម្រង់លេងល្អណាមួយគួរអោយកត់សម្គាល់នោះទេ ក្រោយចាញ់ Rayo Vallencano ក្នុងលទ្ធផល ១-០ ត្រូវបានប្រធានក្លឹបដកចេញពីដំណែងពីក្លឹបយក្សតាតាឡាន់។ ក្លឹប Barca បានជ្រើសរើសអតីតកីឡកររបស់ខ្លួន​ Xavi ជាគ្រូបង្វឹកថ្មី។

ជាមួយគ្នានេះដែរគ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona គ្រូបង្វឹកសញ្ចាតិអេស្បាញ់បានបង្ហើបថាគាត់បានទទួលសារ “សំណាងល្អ” ពី Lionel Messi មុនពេលគាត់ត្រលប់មកកាន់ក្លឹបចាស់ខ្លួន ខណៈពេលដែលគាត់ក៏និយាយអំពីការប្រៀបធៀបរវាងគាត់និង Pep Guardiola ផងដែរ។

កីឡាករវ័យ 41 ឆ្នាំរូបនេះរីករាយនឹងអាជីពជាគ្រូបង្វឹកនៅ Cam Nou ខ្សែប្រយុទ្ធ Messi ត្រូវបានជូនពរឱ្យទទួលបានតំណែងថ្មីដោយអតីតមិត្តរួមក្រុមនិងមិត្ភភត្តិរបស់គាត់ ប៉ុន្តែគួរអោយសោកស្តាយដែលអ្នកទាំងពីរបាត់បង់ឱកាសក្នុងការលេងជាមួយគ្នា។

គ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលស្វាគមន៍គួរអោយកោកក្តៅបំផុតពីអ្នកគាំទ្រ Blaugrana នៅពេលគាត់ត្រលប់មកក្លឹបវិញថា៖ “ខ្ញុំពិតជារំភើបណាស់ ខ្ញុំត្រលប់មកផ្ទះវិញហើយ។ យើងស្ថិតក្នុងស្ថានភាពដ៏លំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែយើងជា ក្រុម Barca ហើយយើងគឺជាក្លឹបដ៏ល្អបំផុតនៅក្នុងពិភពលោក។

បច្ចុប្បន្ននេះ  Barcelona បានឈរលេខរៀងទី៩ មាន១៧ពិន្ទុក្នុងដៃ នីងត្រូវជួបក្រុម Espanyol នៅថ្ងៃទី២១ ខៃវិច្ចិកា ឆ្នាំ២០២១។

ដកស្រងចេញពី៖ Goal

Share.

About Author

Leave A Reply