អីយ៉ាស់​! Atletico Madrid កំពុងមានការចែចូវលើកីឡករ Arsenal ឡើងជើងម្នាក់

Pinterest LinkedIn Tumblr +

ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរបន្ទាប់ពីមានការចំណាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុមកាំភ្លើងធំ Arsenal។

កីឡាករវ័យ 30 ឆ្នាំរូបនេះតែងតែជាប់ជម្រើស​ ១១នាក់សម្រាប់កូនក្រុមរបស់លោក Mikel Arteta ប៉ុន្តែក្នុងសប្តាហ៍ថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Emirates នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់ផុតកំណត់នៅក្នុងឆ្នាំ​ ២០២២។

ចាប់តាំងពីពេលនោះមក Lacazette ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្រុមមេឃខៀវ  ManCity និង Barcelona ខណៈដែល Newcastle United ក៏មានពាក្យចចាមអារ៉ាមថាចង់បានរូបគេផងដែរ។

ទោះជាយ៉ាងណាក៏ដោយលោក La Razon បានអះអាងថាម្ចាស់ជើងឯក La Liga ក៏ត្រៀមប្រជែងដណ្តើមចុះហត្ថលេខាទៅលើកីឡាករសញ្ជាតិបារាំង បន្ទាប់ពីពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់គាត់នៅរដូវរងាខាងមុននេះ។របាយការណ៍នេះបានបន្ថែមទៀតថា Atletico បានកំណត់ Lacazette ជាជម្រើសដ៏ល្អបំផុតសម្រាប់។

បច្ចុប្បន្ននេះ Lacazette ស៊ុតបញ្ចូលទីចំនួន ៣គ្រាប់ បង្ហាញខ្លួនចំនួន ៩ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះសម្រាប់ក្រុម Arsenal។

ដកស្រង់ចេញពី់៖ Sportmole 

Share.

About Author

Leave A Reply