ជាអ្នកណា? Aston Villa បានតែងតែគ្រូបង្វឹកថ្មីដែលជាអតីតកីឡាកររបស់ Liverpool ម្នាក់

Pinterest LinkedIn Tumblr +

ក្លឹប Aston Villa បានតែងតែគ្រូថ្មីហើយគឹជាគ្រូបង្វឹក Steven Gerrard អតីតរបស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីលោកបានចាកចេញពីក្លឹប Rangers F.C.។

ជាការពិតណាស់អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Liverpool រូបនេះបានធ្វើឱ្យក្លឹបនៅប្រទេសស្កុតឡេន Rangers F.C. បានរៀបចំប្រព័ន្ធលេងបានយ៉ាងល្អ ជាមួយនឹងការដឹកនាំក្រុមស្ថិតនៅលេខរៀងទី ១ក្នុងកំពូលតារាងផងដែរ ខណះដែលលោកមានការចំណាប់អារម្មណ៍ពីក្របខណ្ឌ Premier League ជាខ្លាំង។ នៅពេលនេះ Aston Villa បានតែងតាំងគ្រូបង្វឹកលោក Steven Gerrard ជាអ្នកចាត់ការបន្ទាប់របស់ពួកគេ បន្ទាប់ពីប្រធានក្រុម Rangers បានបើកចំហចំពោះការចាកចេញទៅកាន់ក្លឹបនៅ Premier League ។

យោងតាមសារពណ៏មាន GOAL បានដឹងថាគ្រូបង្វឹកវ័យ ៤១ឆ្នាំគឺជាជម្រើសទី ១ របស់ Aston Villa ដើម្បីជំនួសlលោក Dean Smith ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យបន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មី។

គួរបញ្ចាក់ថាគ្រូបង្វឹកសញ្ចាតិអង់គ្លេស កំពុងស្ថិតក្រោមកិច្ចសន្យានៅ Rangers រហូតដល់ឆ្នាំ ២០២៤ ហើយទោះបីជាម្ចាស់ជើងឯកស្កុតឡេនមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញពីពាក់កណ្តាលរដូវកាលក៏ដោយ ពួកគេដឹងថាពួកគេនឹងមិនអាចបញ្ឈប់គាត់បានទេប្រសិនបើ Aston Villa បានបង់ថ្លៃសំណងដែលជឿថាប្រហែលជា ២.៥លានផោន (៣,៣ លានដុល្លារ)។ អតីតខ្សែបម្រើក្រុម Liverpool បានដឹកនាំក្រុម Gers ឱ្យឈ្នះពានរង្វាន់លីកកាលពីរដូវកាលមុន ដោយរារាំងគូប្រជែងក្រុម Celtic ព្រមទាំងបញ្ចប់ជ័យជំនះជាប់ៗគ្នា។

ដកស្រង់ចេញពី៖ Goal

Share.

About Author

Leave A Reply