អីយ៉ាស់!​ លោក Guardiola បានបើកចំហរអោយកីឡាករខ្លួនម្នាក់ចាកចេញទៅកាន់ Barcelona

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Pep Guardiola បានអនុញ្ញាតអោយខ្សែបម្រើស្លាប Raheem Sterling ចាកចេញពីក្លឹបមេឃខៀវ Manchester City ហើយបន្ទាប់ពីរមានពាក្យចចាមអារ៉ាមថា Barcelona ចង់បានរូបគេនារដូវរងាខាងមុខនេះ។

យើងបានដឹងហើយថា Sterling ក្នុងរដូវកាលនេះលោក Guardiola មិនសូវជាមានការពេញចិត្តរូបគេប៉ុន្មានទេដោយសាររូបគេតែងតែចង់ចាកចេញពីទឹកដី Etihad ដើម្បីស្វែងរកក្លឹបថ្មី។

គ្រូបង្វឹក Pep Guardiola មិនមានការចាប់អារម្មណ៍ទៅលើកីឡាករសញ្ចាតិអង់គ្លេសនោះទេ ប៉ុន្តែគ្រូបង្វឹក Manchester City នៅតែ “ជឿជាក់ថាក្លឹបយក្សកាតាឡាន់អាចនឹងទិញ Sterling បានប្រសិនបើមានការចរចារជាមួយភាគីសងខាង ប៉ុន្តែប្រសិនបើ Barcelona ចាប់អារម្មណ៍លើកីឡាកររបស់យើង ខ្ញុំជឿជាក់ថាពួកគេអាចទទួលបានរូបគេ”។

ទោះជាយ៉ាងណាក៏ដោយមានការពិភាក្សាអំពីគោលដៅមួយចំនួនដែលត្រូវបានកំណត់នាពេលខាងមុខនេះ ជាមួយនឹងខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំកំពុងស្ថិតនៅក្នុងបញ្ចីឈ្មោះដែលមកកាន់ទឹកដឺនៅ Camp Nou។

បច្ចុប្បន្ននេះអតីតរបស់កក្រុម Liverpool ចូលរួមជាមួយម្ចាស់ជើងឯក Premier League តាំងពីឆ្នាំ ២០១៥ ដោយបានបង្ហាញខ្លួន ៣០៧ប្រកួត ស៊ុតបញ្ចូលទិបាន ១១៦គ្រាប់។

ដកស្រង់ចេញពី៖ Goal

Share.

About Author

Leave A Reply