Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយក្រុម Paris Saint-Germain ជាលើកដំបូងហើយ

Pinterest LinkedIn Tumblr +

ខ្សែការពាររបស់ក្រុមអ្នកមាន Paris Saint-Germain កីឡាករ Sergio Ramos ទីបំផុតបានចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់ហើយ បន្ទាប់ពីមានបញ្ហាកំភួនជើង។

កីឡាករវ័យ 35 ឆ្នាំរូបនេះមិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមរបស់លោក Mauricio Pochettino នោះទេចាប់តាំងពីបានមកដល់ក្នុងនាមជាកីឡាករគ្មានតំម្លៃខ្លួន បន្ទាប់ពីការចាកចេញពីក្រុមអធិរាជសរ Real Madrid កាលពីរដូវក្តៅនេះ។ ជាមួយគ្នានេះដែរត្រូវបានគេអះអាងថាកិច្ចព្រមព្រៀងរបស់កីឡាករអេស្ប៉ាញជាមួយ PSG អាចត្រូវបានបញ្ចប់ ចំពេលមានបញ្ហារបួសរបស់គាត់ ប៉ុន្តែភ្នាក់ងាររបស់គាត់បានច្រានចោលនៃព្រមព្រៀងនេះ។

គួរបញ្ចាក់ថាផ្នែកវេជ្ជសាស្រ្តរបស់ PSG បានបញ្ជាក់ថា Ramos នឹងវល់ត្រឡប់ទៅហ្វឹកហាត់វិញហើយ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើ Ramos នឹងត្រូវបានគេចាត់ទុកថាសមគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេនៅថ្ងៃទី ២០ ខែវិច្ឆិកាទល់នឹង Nantes។

គ្រូបង្វឹកលោក Pochettino នៅតែមានក្តីបារម្ភចំពោះ Lionel Messi ដោយខ្សែប្រយុទ្ធរូបនេះសន្មត់ថានឹងបង្ហាញខ្លួនក្នុងការប្រកួតជម្រុះ World Cup របស់អាហ្សង់ទីននៅក្នុងខែនេះ ទោះបីជាមានរបួសសរសៃពួរ និងជង្គង់ក៏ដោយ។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply