កីឡាករវ័យក្មេងម្នាក់របស់ Arsenal ប៊ិះនឹងបានទៅលេងនៅ Chelsea

Pinterest LinkedIn Tumblr +

ក្លឹបតោខៀវ Chelsea ឆ្លាប់បានចុះហត្ថលេខាលើខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Smith Rowe ប៉ុន្តែរូបគេតែងតែបដិសេធចំពោះសំំណើរមួយនេះ។

ជាការពិតណាស់កីឡាករវ័យ ២១ឆ្នាំរូបនេះតែងតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ កាលពីសប្តាហ៏មុនបានស៊ុត ១គ្រាប់ផងដែរក្នុងជំនួបជាមួយ  Watford ក្រុមការដឹកនាំរបស់លោក Mikel Arteta។ ជាមួយនឹងគ្នានេះដែរក្រុមម្ចាស់ជើងឯក Champions League មានទំនាក់ទំនងជាខ្លាំងទៅលើរូបគេ

ប៉ុន្តែគាត់បានប្រាប់អ្នកយកព័ត៌មានថា “បាទ មុនពេលខ្ញុំទៅ Arsenal ខ្ញុំបានសាកល្បងនៅ Chelsea តាមរយៈមិត្តរួមក្រុមរបស់ខ្ញុំម្នាក់នៅក្រុមក្នុងស្រុករបស់ខ្ញុំ “គាត់បានសាកល្បងនៅទីនោះរួចហើយ ហើយគាត់បានដាក់ពាក្យមួយសម្រាប់ខ្ញុំ។ ខ្ញុំមិនដឹងថាវាទៅដោយរបៀបណាទេ ប៉ុន្តែខ្ញុំបានទទួលការសាកល្បងនៅ Chelsea ប៉ុន្តែខ្ញុំមិនបានចូលនៅទីនោះទេ។”វាពិបាកក្នុងការទទួលយកនៅពេលនោះ ដោយខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំបានចូល Arsenal ភ្លាមៗ ហើយសំណាងល្អដែលខ្ញុំបានចូលលេង”។

គួរបញ្ចាក់ថាកីឡាករសញ្ចាតិអង់គ្លេសក្នុងរដូវកាលនេះ ដោយរកបានគ្រាប់បាល់ចំនួន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ៥៨លើក ខណះដែល Smith Rowe ត្រូវក្រុមជម្រើសជាតិអង់គ្លេសកោះហៅផងដែរបន្ទាប់ពី​​កីឡាករ Marcus Rashford និង James Ward-Prowse ​បាន​ច្រានចោល។

ដកស្រង់ចេញពី៖ Goal

 

Share.

About Author

Leave A Reply