ខ្សែប្រយុទ្ធដែលតែងតែរបួសរបស់ Barcelona ម្នាក់ធ្លាប់ត្រូវលក់ចេញទៅ Manchester City

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាឆ្លាប់មានការព្យាយាមលក់ខ្សែប្រយុទ្ធ Ousmane Dembele ទៅឱ្យ Manchester City កាលពីរដូវក្តៅមុន។

យើងបានដឹងហើយថាកីឡាករសញ្ចាជាតិបារាំងរូបនេះនៅតែមិនទាន់បានចុះកុងត្រាថ្មីនៅ Camp Nou នោះទេ មានន័យថា រូបគេនឹងមានសេរីភាពក្នុងការពិភាក្សាអំពីកិច្ចសន្យាមុននៅក្លឹបថ្មីនៅខែមករា។ ខណះដែល Dembele  តែងតែមានបញ្ហារបួសជាញ្ញឹកញាប់ បានបង្ហាញខ្លួនតែមួយដងគត់សម្រាប់ក្រ្លឹបយក្សកាតាឡាន់ ក្នុងរដូវកាលនេះ ដោយបានជាសះស្បើយពីរបួសជង្គង់ក្នុងការប្រកួតទល់នឹង Dynamo Kiev នៅថ្ងៃទី 2 ខែវិច្ឆិកា មុនពេលមានបញ្ហាសរសៃពួរ។

ក្រុមបិសាចក្រហម Man United និង Juventus ត្រូវបានគេជឿថាកំពុងតាមដានយ៉ាងដិតដល់លើការវិវត្តន៍ឲរបស់គេ ដោយកីឡាករវ័យ ២៤ឆ្នាំអាចមានសក្តានុពលក្នុងការផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមទូរទស្សន៍ TV3 បានឱ្យដឹងថាក្រុមមេឃខៀវ Man City កំពុងពិភាក្សាលើ Dembele  ។

របាយការណ៍នេះបានអះអាងថា Aymeric Laporte និង Raheem Sterling ត្រូវបានពិភាក្សាអំពីការផ្លាស់ប្តូរមួយសម្រាប់ Dembele ប៉ុន្តែក្រុមនៅអេស៉្បាញ់ ចង់បានកិច្ចព្រមព្រៀងជាសាច់ប្រាក់ដោយផ្ទាល់។

គួរបញ្ចាក់ថាគ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi បាននិយាយថា គាត់ពិតជាអស់សង្ឃឹមសម្រាប់ Dembele ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Camp Nou នៅពេលដែលគាត់វបានសួរអំពី Dembele អំឡុងពេលការបង្ហាញកាលពីថ្ងៃចន្ទ។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply