ជាអ្នកណា? អតីតកីឡាករម្នាក់របស់ Barca ចង់មកលេងនៅ Camp Nou វិញ

Pinterest LinkedIn Tumblr +

ការត្រលប់មកវិញរបស់ Xavi បានធ្វើអោយ Dani Alves អតីតកីឡាករក្រុម Barcelona មានបំណងចង់មកកាន់ Camp Nou វិញ។

ជាការពិតណាស់បន្ទាប់ពីការបណ្តេញចេញលោក Ronald Koeman ​ចេញក្រោយចាញ់ក្រុម Rayo Vallecano ក្នុងលទ្ធផល ១- ០ ក្លឹបយក្សកាតាឡានបានតែងតាំង Xavi Hernandez ជាគ្រូបង្វឹកថ្មីរបស់ក្លឹបថ្មីមីរបស់ក្លឹប Barcelona កាលពីដើមសប្តាហ៍នេះ។

ខណះពេលដែលទីផ្សារដោះដូរកីឡាកបើកឡើងវិញឪនៅសល់រយៈពេល ២ ខែទៀតប៉ុន្តែក្រុមអ្នកមានបុណ្យ Barcelona កំពុងរៀបចំផែនការរួចរាល់ហើយក្នុងការស្តារក្រុមរបស់ពួកគេឡើងវិញនៅក្នុងខែមករានេះ។ ក្លឹប Barca បាននឹងកំពុងរៀបចំជាមួយអតីតកីឡាករឆ្នើមរបស់ពួកគេ Dani Alves ដែលបច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ UOL Esporte របស់ប្រទេសប្រេស៊ីល។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានដឹកនាំប្រទេសរបស់ខ្លួនឈ្នះមេដាយមាសអូឡាំពិកនៅរដូវក្តៅនេះផងដែរ។

កាល​ពី​ខែ​មុនកីឡាករវ័យ ៣៨ឆ្នាំបាន​បញ្ជាក់​ថា​គាត់​កំពុង​បើក​ចំហ​សម្រាប់​ការ​ត្រឡប់​ទៅទឹកដីអេស៉្បាញវិញ​ថា៖ “វា​ហាក់​ដូច​ជា​មាន​ឱកាស​ណាស់​សម្រាប់រូបខ្ងុំ អ្នកមិនដែលចង់ឃើញអ្វីគ្រប់យ៉ាងដែលកើតឡើងតាំងពីខ្ញុំចាកចេញទៅ។ ខ្ញុំបាននិយាយថានៅពេលដែល Barca ត្រូវការខ្ញុំ និងចង់បានខ្ញុំ ខ្ញុំនឹងនៅជាមួយពួកគេដោយមិនគិតពីខ្ញុំទៅទីណានោះទេ។ សេចក្តីស្រឡាញ់ និងការគោរពដែលខ្ញុំមានចំពោះក្លឹបនេះគឺច្រើនពេកហើយ”។

គួរបញ្ចាក់ថា​ Alves បានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួន ៣៩១លើកសម្រាប់ក្រុម Barcelona ព្រមទាំងលើកពានរង្វាន់ La Liga ចំនួន ៦លើក និងពានរង្វាន់ Champions League ចំនួន ៣លើកចន្លោះឆ្នាំ ២០០៨ និង ២០១៦ ដោយបានឈ្នះពានរង្វាន់សរុបចំនួន ២៣ ជាមួយក្លឹប។

ដកស្រង់ចេញពី៖ TheMirror 

 

 

Share.

About Author

Leave A Reply