ក្លឹប Manchester City បានចាប់ផ្តើមដាក់សំណើរទៅលើកីឡាករ Spur ម្តងទៀតហើយ

Pinterest LinkedIn Tumblr +

ក្លឹបម្ចាស់ជើងឯក Premier league កំពុងរៀបចំដាក់សំណើដេញថ្លៃម្តងទៀតសម្រាប់ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham Hotspur នៅទីផ្សាររដូវរងាខាងមុខនេះ។

កីឡាករវ័យ 28 ឆ្នាំមានបំណងចង់ចាកចេញពី Tottenham Hotspurs កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានបដិសេធអំពីការផ្ទេរទៅកាន់ក្រុមមេឃខៀវ Manchester City បន្ទាប់ពីប្រធានក្លឹបលោក Daniel Levy បានបដិសេធមិនលក់ខ្សែប្រយុទ្ធខណះដែលកិច្ចសន្យារបស់គាត់នឹងផុតខែមិថុនា ឆ្នាំ ២០២៤។

របាយការណ៍ពីមុនមួយបានលើកឡើងថាកីឡាករសញ្ចាតិអង់គ្លេសឥឡូវនេះអាចបោះបង់ឪកាសរបស់គាត់ដើម្បីយចាកចេញពីកីឡដ្ឋាន Tottenham Hotspur បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Antonio Conte ។

ទោះជាយ៉ាងណាក៏ដោយយោងតាមសារពណ៏មាន ESPN រាយការណ៍ថាលោក Conte អាចនឹងប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងការពាររក្សាតំណែងប្រធានក្រុមវ័យ ២៨ឆ្នាំរូបនេះ។ របាយការណ៍នេះបន្ថែមថាក្លឹបមាន់ខ្នាយ Spur នៅតែផ្តល់តម្លៃខ្លួនដល់ Kane លើសពី១៥០ លានផោនលើសអ្វីដែល Man City បានផ្តល់អោយ។

ជាមួយគ្នានេះដែលក្រុមរបស់លោក Pep Guardiola ក៏កំពុងរក្សាការចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Haaland ទោះបីជាពួកគេនៅតែចាត់ទុក Kane ជាគោលដៅដំបួងរបស់ពួកគេក៏ដោយ។

កាលពីយប់មិញនេះ Kane បានស៊ុត៣គ្រាប់ Hat-Trick ម្នាក់ឯងផងដែរសម្រាប់ក្រុមអង់គ្លេសក្នុងជំនួបជាមួយក្រុមអាល់បានី។

ដកស្រង់ចេញពី៖ Sportmole

Share.

About Author

Leave A Reply